January 20, 2017 Quote សូមកុំក្រឡេកមើលទៅមេឃធ្វើអ្វី ព្រោះវាទទេស្អាតមិនមានអ្វីសោះឡើយ! មើលសូមមើល! មើលទៅពួកគាត់ មើលទៅកូនៗរបស់ពួកយើង! មើល សូមមើល! មើលរបៀបដែលពួកគេលេង និងភាពសប្បាយរីករាយក្អាកក្អាយដែល ពួកគេមាន! មើល សូមមើល! មើលទៅទឹកមុខរបស់ក្មេងទាំងនេះ ហើយសម្លឹងទៅក្នុងកែវភ្នែករបស់ពួកគេ! មើល សូមមើល! មើលឱ្យជិត ហើយឱ្យកាន់តែជិតទៀត និងសម្លឹងទៅកាន់ពួកគេ។ មើល សូមមើល! មើលរួចហើយសូមមកប្រាប់ខ្ញុំថា អ្នកបានឃើញអ្វី។ មើល សូមមើល! មើលហើយពិចារណា ពិចារណាហើយសូមមកប្រាប់ខ្ញុំថា អ្នកមានអារម្មណ៍បែបណា។ តើអ្នកមានឃើញសេចក្តីត្រេកអរនៅក្នុងទឹកមុខ ក្តីសង្ឃឹមនៅក្នុងខ្សែភ្នែក និងភាពសប្បាយ រីករាយសើចក្អាកក្អាយនៅក្នុងសកម្មភាពរបស់ពួកគេដែរឬទេ? សូមបន្តមើលទៅកាន់ពួកគេបន្តទៅទៀត រហូតទាល់តែអ្នកបានយល់ និងមានអារម្មណ៍ម្យ៉ាង ដែលមនុស្សដទៃទៀតមិនធ្លាប់មាន! តើអ្នកនៅមានបានឃើញអ្វីខ្លះទៀត? ប្រាប់ខ្ញុំមក… សូមមេត្តាប្រាប់ខ្ញុំមក… ប្រាប់ខ្ញុំឱ្យបានច្រើនថែមទៀតនូវអ្វីដែលអ្នកបានយល់និងឃើញ! ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះខ្ញុំឃើញនូវអ្វីដែលខ្ញុំធ្លាប់បានឃើញ យល់នូវអ្វីដែលខ្ញុំធ្លាប់បានយល់ និងដឹងនូវអ្វីដែលខ្ញុំធ្លាប់បានដឹង។ ថ្ងៃនេះផងដែរ ខ្ញុំក៏សែនទោម្នេញ ហើយសោកសៅដ៏សែនក្តៅក្រហាយបំផុត នូវអ្វីដែលខ្ញុំ ធ្លាប់បានឃើញ នូវអ្វីដែលខ្ញុំបានដឹង ហើយអ្វីដែលខ្ញុំបានដឹងបានឃើញទាំងនេះ វាមិនឋិតឋេរសោះ ហើយវាហាក់បីដូចជាតែមួយប៉ប្រិចប៉ុណ្ណោះ។ តើយើងទាំងអស់គ្នាអាចចូលរួមថែរក្សាស្នាមញញឹម សំណើចក្អាកក្អាយ និងសកម្មភាព លេងសើចសប្បាយរីករាយទាំងនេះឱ្យនៅជាប់លាប់ដែរឬទេ? តើពួកយើងទាំងអស់គ្នាអាចពួតដៃគ្នាធ្វើឱ្យទស្សនីយភាពទាំងនេះ នៅរក្សាបានជានិរន្តរបានទេ? Share ThisShareTweetShare Related Quotes ការវិនិយោគទៅលើការអប់រំរបស់កូន គឺជារឿងសំខាន់បំផុតដែលលោកឪពុកអ្នកម្តាយគ្រប់រូបមិនត្រូវមើលរំលងឡើយ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្វីល្អៗដែលយើងមិនបានលើកឡើងយកមកបង្ហាញ ឬនិយាយប្រាប់អ្នកដទៃឱ្យបានរីកចម្រើន នោះពុំមែនជាកំហុសនរណាក្រៅពីខ្លួនយើងឡើយ គឺវាជាកំហុសរបស់យើងតែម្តង ដូច្នេះសូមកុំមានវិប្បដិសារៈឱ្យសោះ។ ផ្ទុយទៅវិញ វាជាកំហុសរបស់គេទៅវិញទេ បើគេមិនព្រមស្ដាប់នូវគំនិតល្អៗដែលយើងបានប្រាប់ ដូច្នេះយើងក៏មិនចាំបាច់មានវិប្បដិសារៈដែរ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី A Good solution suits all and pleases most. But, the best solution suits all and please all too. Sad enough, the latter hardly comes. Neak Oknha Mengly J. Quach, MD, MPH
ការវិនិយោគទៅលើការអប់រំរបស់កូន គឺជារឿងសំខាន់បំផុតដែលលោកឪពុកអ្នកម្តាយគ្រប់រូបមិនត្រូវមើលរំលងឡើយ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្វីល្អៗដែលយើងមិនបានលើកឡើងយកមកបង្ហាញ ឬនិយាយប្រាប់អ្នកដទៃឱ្យបានរីកចម្រើន នោះពុំមែនជាកំហុសនរណាក្រៅពីខ្លួនយើងឡើយ គឺវាជាកំហុសរបស់យើងតែម្តង ដូច្នេះសូមកុំមានវិប្បដិសារៈឱ្យសោះ។ ផ្ទុយទៅវិញ វាជាកំហុសរបស់គេទៅវិញទេ បើគេមិនព្រមស្ដាប់នូវគំនិតល្អៗដែលយើងបានប្រាប់ ដូច្នេះយើងក៏មិនចាំបាច់មានវិប្បដិសារៈដែរ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
A Good solution suits all and pleases most. But, the best solution suits all and please all too. Sad enough, the latter hardly comes. Neak Oknha Mengly J. Quach, MD, MPH