January 30, 2017 Quote ខ្ញុំសូមរៀបរាប់ពីកុមារភាពដ៏ជូរចត់របស់ខ្ញុំ ខ្ញុំតែងតែមានភាពភ័យខ្លាចប្រៀបបានទៅនឹងបក្សី ហើយតែងតែមានសភាពញ័រទទ្រើត ប្រៀបបានទៅនឹងក្មេងដែលរត់ឆ្លងកាត់ទីលានសមរភូមិដ៏ខ្វាត់ខ្វែង។ ខ្ញុំធ្លាប់ត្រូវបានគេវាយដំដូចជនឧក្រិដ្ឋ ហើយបង្ខំឱ្យធ្វើការដូចទាសករ។ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចមិនថាយប់ មិនថាថ្ងៃ។ ខ្ញុំធ្លាប់រស់នៅក្នុងភាពភ័យខ្លាចនិងភាពទុរគតអត់ឃ្លាន។ សេចក្តីសុខសុភមង្គលមិនដែលកើតឡើងក្នុងពិសោធន៍ជីវិតរបស់ខ្ញុំកាលនៅតូចសោះឡើយ។ ខ្ញុំដើរកកាយគំនរសំរាមពេញមួយថ្ងៃ ដោយសង្ឃឹមថានឹងជួបនូវសំណាង។ ភាពស្រេកឃ្លាន និងការហូបចុកមិនគ្រប់គ្រាន់ តែងតែនៅនែបនិត្យជិតកាយខ្ញុំជានិច្ច។ ខ្ញុំធ្លាប់ធ្វើការឱ្យគេដើម្បីដូរបាយហូប និងត្រាច់ចរដើម្បីស្វែងរកអាហារស្ទើរតែរាល់ថ្ងៃ។ ខ្ញុំលូនចេញមកក្រៅរាល់ៗយប់ ដោយសង្ឃឹមថានឹងអាចរកឃើញមាសមួយបាវ ដែលគេលួចយកមកលាក់ចោលនៅក្នុងវាលស្រែ។ ខ្ញុំតែងតែភ័យរន្ធត់ចំពោះសាកសពដែលស្លាប់ទៅនៅរៀងរាល់រាត្រីដ៏សែនស្ងាត់ជ្រងំ។ ខ្ញុំតែងធ្វើការសព្វយ៉ាងដោយមិនរើសមុខ ហើយខ្ញុំក៏មិនដែលទើសទាល់ដែរ ទោះបីជាកន្លែងការងារនោះមានស្ថានភាពបែបណាក៏ដោយចុះ។ ខ្ញុំគូររូបរបស់ខ្ញុំទាំងទឹកភ្នែក ដើម្បីបិទបាំងនូវសេចក្តីវេទនាឈឺចាប់របស់ខ្ញុំ។ ខ្ញុំយំរហូតទាល់តែព្រលឹងរបស់ខ្ញុំងងុយដេក និងជីវិតរបស់ខ្ញុំអាណិតសន្ដោសដល់ការបដិសន្ធិរបស់ខ្ញុំ។ Share ThisShareTweetShare Related Quotes អ្នកខ្លះចង់ចេះប៉ុន្តែគ្មានឱកាស ចំណែកអ្នកមានឱកាសបែរជាមិនខំប្រឹងប្រែងទៅវិញ តើអ្នកឆ្ងល់ទេ? ដូច្នេះ សូមប្អូនៗដែលមានឱកាស ត្រូវខិតខំ តស៊ូ ព្យាយាម និងកុំបោះបង់ ខណៈយើងមានឱកាសនៅនឹងមុខ ហើយត្រូវចាប់ឱកាសនោះឱ្យបាន ដើម្បីកុំឱ្យស្តាយក្រោយក្នុងពេលអនាគត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បុគ្គលណាក៏ដោយតែងតែធ្លាប់បានសាងនូវគុណសម្បត្តិ និងកំហុសឆ្គង ហើយសូម្បីតែទេវតា ឬព្រះ ក៏មានខុសដែរ។ ដូច្នេះយើងមិនចាំបាច់ខ្លាចកំហុសឆ្គងខ្លាំងពេកទេ សំខាន់ឱ្យតែកិច្ចការដែលយើងធ្វើនោះមានគោលដៅច្បាស់លាស់ និងនាំទៅរកការអភិវឌ្ឍរីកចម្រើន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្វីដែលមនុស្សយើងចេះទាំងអស់ មិនប្រាកដថាសុទ្ធតែចេះមកពីរៀនសូត្រនៅតាមសាលានោះទេ ជួនកាល អាចចេះមកពីការងារ និងអ្នកនៅជុំវិញខ្លួនយើងជាអ្នកបណ្តុះឱ្យចេះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី Leave a ReplyYour email address will not be published. Required fields are marked *Name Email Website Comment * Δ This site uses Akismet to reduce spam. Learn how your comment data is processed.
អ្នកខ្លះចង់ចេះប៉ុន្តែគ្មានឱកាស ចំណែកអ្នកមានឱកាសបែរជាមិនខំប្រឹងប្រែងទៅវិញ តើអ្នកឆ្ងល់ទេ? ដូច្នេះ សូមប្អូនៗដែលមានឱកាស ត្រូវខិតខំ តស៊ូ ព្យាយាម និងកុំបោះបង់ ខណៈយើងមានឱកាសនៅនឹងមុខ ហើយត្រូវចាប់ឱកាសនោះឱ្យបាន ដើម្បីកុំឱ្យស្តាយក្រោយក្នុងពេលអនាគត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បុគ្គលណាក៏ដោយតែងតែធ្លាប់បានសាងនូវគុណសម្បត្តិ និងកំហុសឆ្គង ហើយសូម្បីតែទេវតា ឬព្រះ ក៏មានខុសដែរ។ ដូច្នេះយើងមិនចាំបាច់ខ្លាចកំហុសឆ្គងខ្លាំងពេកទេ សំខាន់ឱ្យតែកិច្ចការដែលយើងធ្វើនោះមានគោលដៅច្បាស់លាស់ និងនាំទៅរកការអភិវឌ្ឍរីកចម្រើន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្វីដែលមនុស្សយើងចេះទាំងអស់ មិនប្រាកដថាសុទ្ធតែចេះមកពីរៀនសូត្រនៅតាមសាលានោះទេ ជួនកាល អាចចេះមកពីការងារ និងអ្នកនៅជុំវិញខ្លួនយើងជាអ្នកបណ្តុះឱ្យចេះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី