February 1, 2017 Quote ចំពោះប្អូនៗដែលគ្មានលទ្ធភាពបន្ត ការសិក្សារហូតចប់ថ្នាក់វិទ្យាល័យ សូមកុំអាក់អន់ចិត្ត ឬគិតថាវាជាឧបសគ្គរារាំងប្អូនៗឱ្យសោះ។ បើអាច ប្អូនត្រូវស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ ក្នុងចំណោមមជ្ឈមណ្ឌល បណ្តុះបណ្តាលជាច្រើន តាមវិស័យដែលប្អូនត្រូវការ ហើយដែល វាក៏ឋិតនៅក្នុងការចាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ប្អូន។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះទីផ្សារការងារនៅប្រទេសកម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុត នោះគឺកម្លាំងពលករនិងកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិកជាដើម។ ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ គឺអាចរកប្រាក់ចំណូលបានស្មើ ឬច្រើនជាង អ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។ ដូច្នេះសូមប្អូនៗទាំងឡាយកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។ Share ThisShareTweetShare Related Quotes អ្នកខ្លះចង់ចេះប៉ុន្តែគ្មានឱកាស ចំណែកអ្នកមានឱកាសបែរជាមិនខំប្រឹងប្រែងទៅវិញ តើអ្នកឆ្ងល់ទេ? ដូច្នេះ សូមប្អូនៗដែលមានឱកាស ត្រូវខិតខំ តស៊ូ ព្យាយាម និងកុំបោះបង់ ខណៈយើងមានឱកាសនៅនឹងមុខ ហើយត្រូវចាប់ឱកាសនោះឱ្យបាន ដើម្បីកុំឱ្យស្តាយក្រោយក្នុងពេលអនាគត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បុគ្គលណាក៏ដោយតែងតែធ្លាប់បានសាងនូវគុណសម្បត្តិ និងកំហុសឆ្គង ហើយសូម្បីតែទេវតា ឬព្រះ ក៏មានខុសដែរ។ ដូច្នេះយើងមិនចាំបាច់ខ្លាចកំហុសឆ្គងខ្លាំងពេកទេ សំខាន់ឱ្យតែកិច្ចការដែលយើងធ្វើនោះមានគោលដៅច្បាស់លាស់ និងនាំទៅរកការអភិវឌ្ឍរីកចម្រើន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្វីដែលមនុស្សយើងចេះទាំងអស់ មិនប្រាកដថាសុទ្ធតែចេះមកពីរៀនសូត្រនៅតាមសាលានោះទេ ជួនកាល អាចចេះមកពីការងារ និងអ្នកនៅជុំវិញខ្លួនយើងជាអ្នកបណ្តុះឱ្យចេះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី Leave a ReplyYour email address will not be published. Required fields are marked *Name Email Website Comment * Δ This site uses Akismet to reduce spam. Learn how your comment data is processed.
អ្នកខ្លះចង់ចេះប៉ុន្តែគ្មានឱកាស ចំណែកអ្នកមានឱកាសបែរជាមិនខំប្រឹងប្រែងទៅវិញ តើអ្នកឆ្ងល់ទេ? ដូច្នេះ សូមប្អូនៗដែលមានឱកាស ត្រូវខិតខំ តស៊ូ ព្យាយាម និងកុំបោះបង់ ខណៈយើងមានឱកាសនៅនឹងមុខ ហើយត្រូវចាប់ឱកាសនោះឱ្យបាន ដើម្បីកុំឱ្យស្តាយក្រោយក្នុងពេលអនាគត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បុគ្គលណាក៏ដោយតែងតែធ្លាប់បានសាងនូវគុណសម្បត្តិ និងកំហុសឆ្គង ហើយសូម្បីតែទេវតា ឬព្រះ ក៏មានខុសដែរ។ ដូច្នេះយើងមិនចាំបាច់ខ្លាចកំហុសឆ្គងខ្លាំងពេកទេ សំខាន់ឱ្យតែកិច្ចការដែលយើងធ្វើនោះមានគោលដៅច្បាស់លាស់ និងនាំទៅរកការអភិវឌ្ឍរីកចម្រើន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្វីដែលមនុស្សយើងចេះទាំងអស់ មិនប្រាកដថាសុទ្ធតែចេះមកពីរៀនសូត្រនៅតាមសាលានោះទេ ជួនកាល អាចចេះមកពីការងារ និងអ្នកនៅជុំវិញខ្លួនយើងជាអ្នកបណ្តុះឱ្យចេះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី