March 7, 2017 Quote ស្រ្តីនិងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ ពួកយើងទាំងអស់គ្នាមានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត គ្រាន់តែថាស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរសនិងស្រ្តីដដែល ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។ បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យបើបុរសនិងស្ត្រីចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែបើនៅជុំគ្នា នោះជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខ សុភមង្គល។ បើបុរសជាស្តេច ច្បាស់ណាស់ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេចមិនអាចប្រកែកបានឡើយ។ ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។ ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់ត្រូវតែរង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិទេ។ Share ThisShareTweetShare Related Quotes បើយើងជាមេគេ យើងត្រូវឱ្យតួនាទីគេ បើយើងឱ្យតួនាទីគេ យើងត្រូវចេះឱ្យតម្លៃគេ ដោយផ្ដល់ឱកាសឱ្យគេបញ្ចេញមតិយោបល់ និងឱ្យគេធ្វើអ្វីដែលគេត្រូវធ្វើ បើពុំដូច្នេះទេ ទោះបីជាយើងឱ្យប្រាក់ខែគេច្រើនក៏ដោយ តើវាមានន័យអី? អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ធំមិនសន្មតថាខ្លាំង ហើយតូចក៏មិនសន្មតថាខ្សោយដែរ ដូច្នេះហើយ ចូរយើងទាំងអស់គ្នាកុំមើលតែលើបរិមាណ និងរូបរាង សូមមើលទៅលើអត្ថន័យ ស្នាដៃ និងគុណភាព។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងមួយជីវិតរបស់បុគ្គលខ្លះ គាត់ពុំដែលស្គាល់ថាអ្វីទៅជាលក្ខណៈសាមញ្ញភាពនៃជីវិតឡើយ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បើយើងជាមេគេ យើងត្រូវឱ្យតួនាទីគេ បើយើងឱ្យតួនាទីគេ យើងត្រូវចេះឱ្យតម្លៃគេ ដោយផ្ដល់ឱកាសឱ្យគេបញ្ចេញមតិយោបល់ និងឱ្យគេធ្វើអ្វីដែលគេត្រូវធ្វើ បើពុំដូច្នេះទេ ទោះបីជាយើងឱ្យប្រាក់ខែគេច្រើនក៏ដោយ តើវាមានន័យអី? អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ធំមិនសន្មតថាខ្លាំង ហើយតូចក៏មិនសន្មតថាខ្សោយដែរ ដូច្នេះហើយ ចូរយើងទាំងអស់គ្នាកុំមើលតែលើបរិមាណ និងរូបរាង សូមមើលទៅលើអត្ថន័យ ស្នាដៃ និងគុណភាព។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ក្នុងមួយជីវិតរបស់បុគ្គលខ្លះ គាត់ពុំដែលស្គាល់ថាអ្វីទៅជាលក្ខណៈសាមញ្ញភាពនៃជីវិតឡើយ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី