July 27, 2019 Quote សូមកុំក្រឡេកមើលទៅមេឃធ្វើអ្វី ព្រោះវាទទេស្អាតមិនមានអ្វីសោះឡើយ! មើលសូមមើល! មើលទៅពួកគាត់ មើលទៅកូនៗរបស់ពួកយើង! មើល សូមមើល! មើលរបៀបដែលពួកគេលេង និងភាពសប្បាយរីករាយក្អាកក្អាយដែល ពួកគេមាន! មើល សូមមើល! មើលទៅទឹកមុខរបស់ក្មេងទាំងនេះ ហើយសម្លឹងទៅក្នុងកែវភ្នែករបស់ពួកគេ! មើល សូមមើល! មើលឱ្យជិត ហើយឱ្យកាន់តែជិតទៀត និងសម្លឹងទៅកាន់ពួកគេ។ មើល សូមមើល! មើលរួចហើយសូមមកប្រាប់ខ្ញុំថា អ្នកបានឃើញអ្វី។ មើល សូមមើល! មើលហើយពិចារណា ពិចារណាហើយសូមមកប្រាប់ខ្ញុំថា អ្នកមានអារម្មណ៍បែបណា។ តើអ្នកមានឃើញសេចក្តីត្រេកអរនៅក្នុងទឹកមុខ ក្តីសង្ឃឹមនៅក្នុងខ្សែភ្នែក និងភាពសប្បាយ រីករាយសើចក្អាកក្អាយនៅក្នុងសកម្មភាពរបស់ពួកគេដែរឬទេ? សូមបន្តមើលទៅកាន់ពួកគេបន្តទៅទៀត រហូតទាល់តែអ្នកបានយល់ និងមានអារម្មណ៍ម្យ៉ាង ដែលមនុស្សដទៃទៀតមិនធ្លាប់មាន! តើអ្នកនៅមានបានឃើញអ្វីខ្លះទៀត? ប្រាប់ខ្ញុំមក… សូមមេត្តាប្រាប់ខ្ញុំមក… ប្រាប់ខ្ញុំឱ្យបានច្រើនថែមទៀតនូវអ្វីដែលអ្នកបានយល់និងឃើញ! ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះខ្ញុំឃើញនូវអ្វីដែលខ្ញុំធ្លាប់បានឃើញ យល់នូវអ្វីដែលខ្ញុំធ្លាប់បានយល់ និងដឹងនូវអ្វីដែលខ្ញុំធ្លាប់បានដឹង។ ថ្ងៃនេះផងដែរ ខ្ញុំក៏សែនទោម្នេញ ហើយសោកសៅដ៏សែនក្តៅក្រហាយបំផុត នូវអ្វីដែលខ្ញុំ ធ្លាប់បានឃើញ នូវអ្វីដែលខ្ញុំបានដឹង ហើយអ្វីដែលខ្ញុំបានដឹងបានឃើញទាំងនេះ វាមិនឋិតឋេរសោះ ហើយវាហាក់បីដូចជាតែមួយប៉ប្រិចប៉ុណ្ណោះ។ តើយើងទាំងអស់គ្នាអាចចូលរួមថែរក្សាស្នាមញញឹម សំណើចក្អាកក្អាយ និងសកម្មភាព លេងសើចសប្បាយរីករាយទាំងនេះឱ្យនៅជាប់លាប់ដែរឬទេ? តើពួកយើងទាំងអស់គ្នាអាចពួតដៃគ្នាធ្វើឱ្យទស្សនីយភាពទាំងនេះ នៅរក្សាបានជានិរន្តរបានទេ? Share ThisShareTweetShare Related Quotes ដើម្បីការរីកចម្រើនក្នុងវិស័យអប់រំ និងការផ្ដល់ការអប់រំដល់យុវជនយើង យើងជាអ្នកអប់រំត្រូវផ្ដោតទៅលើ៣កត្ដាធំៗ ទី១ គឺគុណភាពនៃការសិក្សា ទី២ គឺវិន័យ ការអប់រំសីលធម៌ និងការដឹងខុសត្រូវទៅដល់សិស្ស ទី៣ គឺការផ្ដល់សេវាកម្មថ្លៃថ្នូរដល់សិស្ស បុគ្គលិក អ្នកអាណាព្យាបាល និងសាធារណជន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី របស់របរណាដែលយើងឈប់ប្រើប្រាស់ សូមចែករំលែកទៅអ្នកដទៃដែលខ្វះខាត ត្រូវចេះធ្វើបុណ្យ ធ្វើទាន កុំទុករហូតដល់ពុកផុយ ស្អុយ ឬក៏រហូតដល់ប្រើប្រាស់មិនកើតទើបឱ្យគេ។ វាជារបស់ធម្មតាសម្រាប់យើងមែន ប៉ុន្តែវាអាចជាទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ចំពោះយើងមានម្ហូបអាហារខ្លះប្រហែលជាយើងមិនចង់ញ៉ាំនោះទេ ប៉ុន្តែវាអាចជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសេសសម្រាប់អ្នកដទៃ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី យើងត្រូវពឹងផ្អែកលើខ្លួនយើងផ្ទាល់ កុំផ្ដេកផ្ដួលតែទៅលើរាជរដ្ឋាភិបាលនោះ ព្រោះពួកគាត់ក៏កំពុងតែពុះពារដើម្បីឆ្លើយតបទៅនឹងតម្រូវការដើម្បីអភិវឌ្ឍយើង និងប្រទេសជាតិយើងដែរ។ ពលរដ្ឋនីមួយៗ ត្រូវចេះខិតខំប្រឹងប្រែងដោយខ្លួនឯង សូមកុំផ្ដេកផ្សំផ្ដួល១០០%ទៅលើរាជរដ្ឋាភិបាល ព្រោះប្រទេសនីមួយៗ ដើម្បីឱ្យមានការអភិវឌ្ឍ គឺត្រូវការប្រជាពលរដ្ឋគ្រប់គ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍនោះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ដើម្បីការរីកចម្រើនក្នុងវិស័យអប់រំ និងការផ្ដល់ការអប់រំដល់យុវជនយើង យើងជាអ្នកអប់រំត្រូវផ្ដោតទៅលើ៣កត្ដាធំៗ ទី១ គឺគុណភាពនៃការសិក្សា ទី២ គឺវិន័យ ការអប់រំសីលធម៌ និងការដឹងខុសត្រូវទៅដល់សិស្ស ទី៣ គឺការផ្ដល់សេវាកម្មថ្លៃថ្នូរដល់សិស្ស បុគ្គលិក អ្នកអាណាព្យាបាល និងសាធារណជន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
របស់របរណាដែលយើងឈប់ប្រើប្រាស់ សូមចែករំលែកទៅអ្នកដទៃដែលខ្វះខាត ត្រូវចេះធ្វើបុណ្យ ធ្វើទាន កុំទុករហូតដល់ពុកផុយ ស្អុយ ឬក៏រហូតដល់ប្រើប្រាស់មិនកើតទើបឱ្យគេ។ វាជារបស់ធម្មតាសម្រាប់យើងមែន ប៉ុន្តែវាអាចជាទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ចំពោះយើងមានម្ហូបអាហារខ្លះប្រហែលជាយើងមិនចង់ញ៉ាំនោះទេ ប៉ុន្តែវាអាចជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសេសសម្រាប់អ្នកដទៃ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
យើងត្រូវពឹងផ្អែកលើខ្លួនយើងផ្ទាល់ កុំផ្ដេកផ្ដួលតែទៅលើរាជរដ្ឋាភិបាលនោះ ព្រោះពួកគាត់ក៏កំពុងតែពុះពារដើម្បីឆ្លើយតបទៅនឹងតម្រូវការដើម្បីអភិវឌ្ឍយើង និងប្រទេសជាតិយើងដែរ។ ពលរដ្ឋនីមួយៗ ត្រូវចេះខិតខំប្រឹងប្រែងដោយខ្លួនឯង សូមកុំផ្ដេកផ្សំផ្ដួល១០០%ទៅលើរាជរដ្ឋាភិបាល ព្រោះប្រទេសនីមួយៗ ដើម្បីឱ្យមានការអភិវឌ្ឍ គឺត្រូវការប្រជាពលរដ្ឋគ្រប់គ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍនោះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី