March 8, 2020 Quote ចំពោះប្អូនៗដែលគ្មានលទ្ធភាពបន្តការសិក្សារហូតចប់ថ្នាក់វិទ្យាល័យ សូមកុំអាក់អន់ចិត្ត ឬគិតថាវាជាឧបសគ្គរារាំងប្អូនៗឱ្យសោះ។ បើអាច ប្អូនត្រូវស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ ក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន តាមវិស័យដែលប្អូនត្រូវការ ហើយដែលវាក៏ឋិតនៅក្នុងការចាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ប្អូន។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះទីផ្សារការងារនៅប្រទេសកម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុតនោះគឺកម្លាំងពលករ និងកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិកជាដើម។ ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ អាចរកប្រាក់ចំណូលបានស្មើ ឬច្រើនជាងអ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។ ដូច្នេះសូមប្អូនៗទាំងឡាយកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។ Share ThisShareTweetShare Related Quotes សីលធម៌នៃការអនុវត្តការងារ គឺជាទំនួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុតដែលយើងគ្រប់ៗគ្នាគួររួមគ្នាធ្វើ ដើម្បីបង្កើនការអភិវឌ្ឍសង្គមជាតិ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពិតណាស់ថា អ្វីៗដែលខ្ញុំធ្វើ មិនសុទ្ធតែបុគ្គលទាំងឡាយទទួលស្គាល់ទេនាបច្ចុប្បន្ននេះ ប៉ុន្ដែរឿងខ្លះ ខ្ញុំចាំបាច់ត្រូវតែធ្វើ និងបង្ខំចិត្តជម្នះធ្វើ ព្រោះទង្វើដែលខ្ញុំធ្វើនេះនឹងអាចនាំមកនូវជោគជ័យដ៏ធំធេងនៅក្នុងសង្គមជាតិយើង និងសម្រាប់កូនចៅជំនាន់ក្រោយៗ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គ្រប់ឧបសគ្គទាំងឡាយ សុទ្ធសឹងតែជាសរសៃកោសិកាតភ្ជាប់គ្នាសម្រាប់ជំរុញបន្ថែមឱ្យឆ្អឹងយើងកាន់តែរឹងមាំ។ មានន័យថា ឧបសគ្គគឺជាគ្រឿងគ្រៅដែលជំរុញឱ្យជីវិតរបស់យើងកាន់តែរឹងមាំឡើង។ Every struggle is an added fiber in the bones. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
សីលធម៌នៃការអនុវត្តការងារ គឺជាទំនួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុតដែលយើងគ្រប់ៗគ្នាគួររួមគ្នាធ្វើ ដើម្បីបង្កើនការអភិវឌ្ឍសង្គមជាតិ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ពិតណាស់ថា អ្វីៗដែលខ្ញុំធ្វើ មិនសុទ្ធតែបុគ្គលទាំងឡាយទទួលស្គាល់ទេនាបច្ចុប្បន្ននេះ ប៉ុន្ដែរឿងខ្លះ ខ្ញុំចាំបាច់ត្រូវតែធ្វើ និងបង្ខំចិត្តជម្នះធ្វើ ព្រោះទង្វើដែលខ្ញុំធ្វើនេះនឹងអាចនាំមកនូវជោគជ័យដ៏ធំធេងនៅក្នុងសង្គមជាតិយើង និងសម្រាប់កូនចៅជំនាន់ក្រោយៗ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
គ្រប់ឧបសគ្គទាំងឡាយ សុទ្ធសឹងតែជាសរសៃកោសិកាតភ្ជាប់គ្នាសម្រាប់ជំរុញបន្ថែមឱ្យឆ្អឹងយើងកាន់តែរឹងមាំ។ មានន័យថា ឧបសគ្គគឺជាគ្រឿងគ្រៅដែលជំរុញឱ្យជីវិតរបស់យើងកាន់តែរឹងមាំឡើង។ Every struggle is an added fiber in the bones. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី