skip to Main Content

ទំនាស់រវាង “ការរវើរវាយ” និង “ភាពប្រាកដនិយម”
ឧបមាយើងយល់ច្បាស់ពីកម្មផល ល្អ​និងអាក្រក់ សន្ដិភាពនិងភាពចុះស​ម្រុងគ្នា និងការ​យោគយល់ និងអធ្យាស្រ័យ។
ឧបមាយើងយល់ច្បាស់ដូចៗគ្នា អំពី​បេសកកម្ម និងចក្ខុវិស័យ​ឆ្ពោះទៅរកភាពច​ម្រុងច​ម្រើន និងចីរភាព​នៃជាតិសាសន៍​យើង។
ឧបមាយើងមានអំណាច មានទ្រព្យសម្បត្តិមហាសាល ជាមហាសេដ្ឋី និងជាបញ្ញវន្តមានចិត្តសប្បុរស ចេះឈឺឆ្អាល និង​ធ្វើច្រើនជាងអ្វីដែលពួកគាត់បាន និងកំពុ​ង​ធ្វើ។
អ្វីៗទាំងអស់ខាង​លើ ឧបមាមេដឹកនាំទាំងអស់អាច​ធ្វើឱ្យយើងស្វាងពីការរ​វើរវាយ​នេះ ហើ​យ​ធ្វើឱ្យយើង​មើល​ឃើញពីភាព​ប្រាកដនិយម នោះជារឿងដ៏ប្រ​ពៃ។
យើងពិតជាអាច​ធ្វើបានច្រើនជាងអ្វីដែល​យើងធ្លាប់​ធ្វើកន្លងមក​ទៅទៀត​ដូចជាការគាំទ្រ ការផ្តល់ភក្តីភាព ការ​គោរព និងការ​លើកត​ម្កើងគ្នាជាដើម។ សូមដឹកនាំខ្លួន​យើងឱ្យកាន់​តែ​ប្រ​សើរ​ឡើងជាលំដាប់។

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Back To Top