February 2, 2021 Quote ខ្ញុំសូមរៀបរាប់ពីកុមារភាពដ៏ជូរចត់របស់ខ្ញុំ ខ្ញុំតែងតែមានភាពភ័យខ្លាចប្រៀបបានទៅនឹងបក្សី ហើយតែងតែមានសភាពញ័រទទ្រើតប្រៀបបានទៅនឹងក្មេងដែលរត់ឆ្លងកាត់ទីលានសមរភូមិដ៏ខ្វាត់ខ្វែង។ ខ្ញុំធ្លាប់ត្រូវបានគេវាយដំដូចជនឧក្រិដ្ឋ ហើយបង្ខំឱ្យធ្វើការដូចទាសករ។ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចមិនថាយប់ មិនថាថ្ងៃ។ ខ្ញុំធ្លាប់រស់នៅក្នុងភាពភ័យខ្លាច និងភាពទុរគតអត់ឃ្លាន។ សេចក្តីសុខសុភមង្គលមិនដែលកើតឡើងក្នុងពិសោធន៍ជីវិតរបស់ខ្ញុំកាលនៅតូចសោះឡើយ។ ខ្ញុំដើរកកាយគំនរសំរាមពេញមួយថ្ងៃដោយសង្ឃឹមថានឹងជួបនូវសំណាង។ ភាពស្រេកឃ្លាន និងការហូបចុកមិនគ្រប់គ្រាន់ តែងតែនៅនែបនិត្យជិតកាយខ្ញុំជានិច្ច។ ខ្ញុំធ្លាប់ធ្វើការឱ្យគេដើម្បីដូរបាយហូប និងត្រាច់ចរដើម្បីស្វែងរកអាហារស្ទើរតែរាល់ថ្ងៃ។ ខ្ញុំលូនចេញមកក្រៅរាល់ៗយប់ដោយសង្ឃឹមថានឹងអាចរកឃើញមាសមួយបាវដែលគេលួចយកមកលាក់ចោលនៅក្នុងវាលស្រែ។ ខ្ញុំតែងតែភ័យរន្ធត់ចំពោះសាកសពដែលស្លាប់ទៅនៅរៀងរាល់រាត្រីដ៏សែនស្ងាត់ជ្រងំ។ ខ្ញុំតែងធ្វើការសព្វយ៉ាងដោយមិនរើសមុខ ហើយខ្ញុំក៏មិនដែលទើសទាល់ដែរ ទោះបីជាកន្លែងការងារនោះមានស្ថានភាពបែបណាក៏ដោយចុះ។ ខ្ញុំគូររូបរបស់ខ្ញុំទាំងទឹកភ្នែក ដើម្បីបិទបាំងនូវសេចក្តីវេទនាឈឺចាប់របស់ខ្ញុំ។ ខ្ញុំយំរហូតទាល់តែព្រលឹងរបស់ខ្ញុំងងុយដេក និងជីវិតរបស់ខ្ញុំអាណិតសន្ដោសដល់ការបដិសន្ធិរបស់ខ្ញុំ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី Share ThisShareTweetShare Related Quotes អ្វីដែលយើងត្រូវរៀនជាចាំបាច់នោះ គឺរៀនពីកង្វះខាតរបស់ខ្លួនឯង។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានចំណេះដឹងមិនអាចសន្មតថាមានលុយទេ ហើយមានលុយក៏មិនអាចសន្មតថាមានចំណេះដឹងដែរ ប៉ុន្តែបើមានចំណេះដឹងអាចមានឱកាសមានលុយ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រៀនដើម្បីឱ្យជីវិតយើងលូតលាស់រីកចម្រើន គឺរៀនឱ្យដឹងពីគន្លឹះ និងដឹងពីយុទ្ធសាស្ត្រ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
មានចំណេះដឹងមិនអាចសន្មតថាមានលុយទេ ហើយមានលុយក៏មិនអាចសន្មតថាមានចំណេះដឹងដែរ ប៉ុន្តែបើមានចំណេះដឹងអាចមានឱកាសមានលុយ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
រៀនដើម្បីឱ្យជីវិតយើងលូតលាស់រីកចម្រើន គឺរៀនឱ្យដឹងពីគន្លឹះ និងដឹងពីយុទ្ធសាស្ត្រ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី