February 3, 2021 Quote ស្រ្តីនិងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ ពួកយើងទាំងអស់គ្នាមានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត គ្រាន់តែថាស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរសនិងស្រ្តីដដែល ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។ បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យបើបុរសនិងស្ត្រី ចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែបើនៅជុំគ្នា នោះជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខសុភមង្គល។ បើបុរសជាស្តេច ច្បាស់ណាស់ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេចមិនអាចប្រកែកបានឡើយ។ ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។ ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់រង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិទេ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី Share ThisShareTweetShare Related Quotes អ្វីគ្រប់យ៉ាងយើងសុទ្ធតែអាចកែប្រែបាន សំខាន់តើអ្វីដែលយើងកែប្រែនោះដើម្បីបង្កបញ្ហា ឬដើម្បីដោះស្រាយបញ្ហា? អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បុគ្គលម្នាក់ៗមិនត្រូវនិយាយអាក្រក់ពីនរណាម្នាក់ឡើយ ដ្បិតអីអ្នកដែលនិយាយអាក្រក់ពីគេនោះ គឺអាក្រក់ជាងគេទៅទៀត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី យើងម្នាក់ៗត្រូវចេះផ្តល់កិត្តិយសដល់ខ្លួនឯង និងអ្នកដែលសមនឹងទទួលបានកិត្តិយសនោះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្វីគ្រប់យ៉ាងយើងសុទ្ធតែអាចកែប្រែបាន សំខាន់តើអ្វីដែលយើងកែប្រែនោះដើម្បីបង្កបញ្ហា ឬដើម្បីដោះស្រាយបញ្ហា? អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បុគ្គលម្នាក់ៗមិនត្រូវនិយាយអាក្រក់ពីនរណាម្នាក់ឡើយ ដ្បិតអីអ្នកដែលនិយាយអាក្រក់ពីគេនោះ គឺអាក្រក់ជាងគេទៅទៀត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
យើងម្នាក់ៗត្រូវចេះផ្តល់កិត្តិយសដល់ខ្លួនឯង និងអ្នកដែលសមនឹងទទួលបានកិត្តិយសនោះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី