February 21, 2021 Quote ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំយល់ថាផ្លូវជីវិតកំពុងតែសម្លឹងមករកខ្ញុំហាក់ចង់ដឹងថា តើខ្ញុំសប្បាយឬទេ? ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំបានញាក់ភ្នែកដាក់ផ្លូវជីវិតរួចលើកដៃឡើងលើយ៉ាងខ្ពស់ទៅមេឃ។ ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំនិយាយទៅកាន់ជីវិតយ៉ាងមោទនៈថាខ្ញុំមានសេចក្តីសុខដ៏ក្រៃលែង។ ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំច្រៀងរៀបរាប់យ៉ាងសប្បាយថា “ឱជីវិតដ៏ស្រស់បំព្រងអើយ អ្នកមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ”។ ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំមើលឃើញផ្លូវជីវិតកំពុងញញឹមមករកខ្ញុំទោះបីវាហាក់ដូចជាក្រៀមក្រំក៏ដោយចុះ។ ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំឮសំនៀងយ៉ាងគ្រលួចរបស់ផ្លូវជីវិតរៀបរាប់ថា សម្លាញ់អើយ មានតែអ្នកទេទើបដឹង។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី Share ThisShareTweetShare Related Quotes អ្នកខ្លះចង់ចេះប៉ុន្តែគ្មានឱកាស ចំណែកអ្នកមានឱកាសបែរជាមិនខំប្រឹងប្រែងទៅវិញ តើអ្នកឆ្ងល់ទេ? ដូច្នេះ សូមប្អូនៗដែលមានឱកាស ត្រូវខិតខំ តស៊ូ ព្យាយាម និងកុំបោះបង់ ខណៈយើងមានឱកាសនៅនឹងមុខ ហើយត្រូវចាប់ឱកាសនោះឱ្យបាន ដើម្បីកុំឱ្យស្តាយក្រោយក្នុងពេលអនាគត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បុគ្គលណាក៏ដោយតែងតែធ្លាប់បានសាងនូវគុណសម្បត្តិ និងកំហុសឆ្គង ហើយសូម្បីតែទេវតា ឬព្រះ ក៏មានខុសដែរ។ ដូច្នេះយើងមិនចាំបាច់ខ្លាចកំហុសឆ្គងខ្លាំងពេកទេ សំខាន់ឱ្យតែកិច្ចការដែលយើងធ្វើនោះមានគោលដៅច្បាស់លាស់ និងនាំទៅរកការអភិវឌ្ឍរីកចម្រើន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្វីដែលមនុស្សយើងចេះទាំងអស់ មិនប្រាកដថាសុទ្ធតែចេះមកពីរៀនសូត្រនៅតាមសាលានោះទេ ជួនកាល អាចចេះមកពីការងារ និងអ្នកនៅជុំវិញខ្លួនយើងជាអ្នកបណ្តុះឱ្យចេះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្នកខ្លះចង់ចេះប៉ុន្តែគ្មានឱកាស ចំណែកអ្នកមានឱកាសបែរជាមិនខំប្រឹងប្រែងទៅវិញ តើអ្នកឆ្ងល់ទេ? ដូច្នេះ សូមប្អូនៗដែលមានឱកាស ត្រូវខិតខំ តស៊ូ ព្យាយាម និងកុំបោះបង់ ខណៈយើងមានឱកាសនៅនឹងមុខ ហើយត្រូវចាប់ឱកាសនោះឱ្យបាន ដើម្បីកុំឱ្យស្តាយក្រោយក្នុងពេលអនាគត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បុគ្គលណាក៏ដោយតែងតែធ្លាប់បានសាងនូវគុណសម្បត្តិ និងកំហុសឆ្គង ហើយសូម្បីតែទេវតា ឬព្រះ ក៏មានខុសដែរ។ ដូច្នេះយើងមិនចាំបាច់ខ្លាចកំហុសឆ្គងខ្លាំងពេកទេ សំខាន់ឱ្យតែកិច្ចការដែលយើងធ្វើនោះមានគោលដៅច្បាស់លាស់ និងនាំទៅរកការអភិវឌ្ឍរីកចម្រើន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្វីដែលមនុស្សយើងចេះទាំងអស់ មិនប្រាកដថាសុទ្ធតែចេះមកពីរៀនសូត្រនៅតាមសាលានោះទេ ជួនកាល អាចចេះមកពីការងារ និងអ្នកនៅជុំវិញខ្លួនយើងជាអ្នកបណ្តុះឱ្យចេះ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី