របស់របរណាដែលយើងឈប់ប្រើប្រាស់ សូមចែករំលែកទៅអ្នកដទៃ សូមចែករំលែកទៅអ្នកដែលខ្វះខាត ត្រូវចេះធ្វើបុណ្យ ធ្វើទាន កុំទុករហូតដល់ពុកផុយ ស្អុយ ឬក៏រហូតដល់ប្រើប្រាស់មិនកើតទើបឲ្យគេ។ វាជារបស់ធម្មតាសម្រាប់យើងមែន ប៉ុន្តែវាអាចជាទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ចំពោះយើងមានម្ហូបអាហារខ្លះប្រហែលជាយើងមិនចង់ញ៉ាំនោះទេ ប៉ុន្តែវាអាចជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសេសសម្រាប់អ្នកដទៃ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី