ស្រ្តីនិងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ ស្រ្តីនិងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ ពួកយើងទាំងអស់គ្នាមានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត គ្រាន់តែថាស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។
ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរសនិងស្រ្តីដដែល ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។
បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យបើបុរស និងស្ត្រីចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែបើនៅជុំគ្នា នោះជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខសុភមង្គល។
បើបុរសជាស្តេច ច្បាស់ណាស់ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេចមិនអាចប្រកែកបានឡើយ។
ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។
ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់រង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិទេ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី