skip to Main Content
នៅក្នុងប្រទេសកម្ពុជាយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យរយៈពេលពីរឆ្នាំជាច្រើនសម្រាប់ក្មួយៗចូលសិក្សា ទោះបីក្មួយៗ មិនបានបញ្ចប់ការសិក្សារហូតចប់ថ្នាក់វិទ្យាល័យក៏ដោយ។ ក្មួយៗអាចបន្តការសិក្សាទៀតបានដោយផ្ទេរពីបរិញ្ញាបត្ររងរយៈពេលពីរឆ្នាំ និងការសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ទៅការសិក្សារយៈពេលបួនឆ្នាំនៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យបានគ្រប់ពេលវេលា និងទទួលបានការងារដែលជាចំណង់ចំណូលចិត្តរបស់ក្មួយ។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះ ទីផ្សារការងារជំនាញរឹងនៅប្រទេសកម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុតនោះ។ បើក្មួយៗតស៊ូ ក្មួយៗនឹងបានសម្រេច។ ការសិក្សាបរិញ្ញាបត្ររងរយៈពេលពីរឆ្នាំ និងការសិក្សាបច្ចេកទេស និងវិជ្ជាជីវៈមានសារៈសំខាន់ និងតម្លៃស្មើនឹងការសិក្សានៅសាកលវិទ្យាល័យដែរ។ សញ្ញាបត្រនេះមានកម្រិតស្មើគ្នា និងតម្លៃស្មើគ្នា។ ដូច្នេះ សូមក្មួយៗទាំងឡាយកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Back To Top