ធម៌ទាំងប្រាំពីរ
ពេលគេជេរ យើងជូនពរ
ពេលគេភរ យើងកុំជឿ
ពេលគេអឿ យើងចេះឱន
ពេលគេជះភ្លើង យើងជះទឹក
ពេលគេជះប្រេង យើងជះខ្សាច់
ពេលគេកាត់ផ្តាច់ យើងតស្ពាន
ពេលគេធ្វើបុណ្យ យើងធ្វើទាន
សូមអ្នកចាំឱ្យបានច្បាស់ កុំផ្តេសផ្តាសប្រយ័ត្នលិចខ្លួន។ សូមកាន់ធម៌ទាំងប្រាំពីរឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវរួបរួមដាស់តឿនគ្នាទៅវិញទៅមក។ បើអ្នកខឹងសូមនឹកដល់ធម៌ទាំងប្រាំពីរព្រោះថាវាអាចជាគម្ពីរនាំឱ្យយើងអស់ព្រួយ និងអាចជួយឱ្យធូរស្បើយអារម្មណ៍។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី