មនុស្សអាចនឹងយល់ដឹងរឿងរ៉ាវផ្សេងៗគ្នា ចេញពីវត្ថុវិស័យតែមួយដូចគ្នា ហើយការយល់ឃើញនោះ គឺពួកគេក៏យល់ឃើញពីជ្រុងផ្សេងៗគ្នាដែរ។ អ្វីដែលយល់ឃើញនោះ គឺផ្អែកទៅលើគតិបណ្ឌិតរបស់ពួកគេដែលកើតចេញមកពីបណ្តុំនៃចំណេះដឹង ដែលអ្នកទទួលបានមកពីការសិក្សា ការអាន និងបទពិសោធនានាក្នុងជីវិត។ តាមរយៈការយល់ឃើញនោះ អ្វីដែលអ្នកបង្ហាញចេញមកនឹងបញ្ជាក់ពីអត្តសញ្ញាណ និងភាពចាស់ទុំរបស់អ្នក ហើយកត្តាទាំងពីរខាងលើនេះ នឹងបញ្ជាក់ផងដែរ ថាតើអ្នកជានរណា និងអ្នកនឹងក្លាយទៅជាបែបណា។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី