skip to Main Content

ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំយល់ថាផ្លូវជីវិតកំពុងតែសម្លឹងមករកខ្ញុំហាក់ចង់ដឹងថា តើខ្ញុំសប្បាយឬទេ។
ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំបានញាក់ភ្នែកដាក់ផ្លូវជីវិតរួចលើកដៃឡើងលើយ៉ាងខ្ពស់ទៅមេឃ។
ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំនិយាយទៅកាន់ជីវិតយ៉ាងមោទនៈថា ខ្ញុំមានសេចក្តីសុខដ៏ក្រៃលែង។
ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំច្រៀងរៀបរាប់យ៉ាងសប្បាយថា “ឱជីវិតដ៏ស្រស់បំព្រងអើយ អ្នកមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ”។
ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំមើលឃើញផ្លូវជីវិតកំពុងញញឹមមករកខ្ញុំ ទោះបីវាហាក់ដូចជាក្រៀមក្រំក៏ដោយចុះ។
ពេលនៅលើស្មាឪពុកខ្ញុំ ខ្ញុំឮសំនៀងយ៉ាងគ្រលួចរបស់ផ្លូវជីវិតរៀបរាប់ថា “សម្លាញ់អើយ មានតែអ្នកទេទើបដឹង”។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Back To Top