អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាសហអនុប្រធានក្រុមការងារផ្នែកសុខាភិបាល (ចាប់ពីឆ្នាំ២០២៣) សហអនុប្រធានក្រុមការងារផ្នែកអប់រំ (ចាប់ពីឆ្នាំ ២០១៩) នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សហស្ថាបនិក និងទីប្រឹក្សា នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា, ប្រធានស្ថាបនិកកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា, ឧត្ដមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, និង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក និង លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចប់ ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ដ្រ នៅមន្ទីរពេទ្យឈីកាហ្គោ នៃសាកលវិទ្យាល័យ អៀលលីណយ ទីក្រុងជីកាហ្គោ រដ្ឋអៀលលីនណយ សហរដ្ឋអាមេរិក និង ការហ្វឹកហ្វឺកក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុងតួនាទីជា ទីប្រឹក្សាសុខភាពសាធារណៈ និងនៃគម្រោង សមាហរណកម្មនៃការ ទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់អភិវឌ្ឍន៍ នៃទីក្រុង សីលវឺស្ព្រីង រដ្ឋម៉ារិឡែន សហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅក្នុងស្រុកឆ្លូង ខេត្ដក្រចេះ។
អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលអ្នកឧកញ៉ាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក អ្នកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។
អ្នកឧកញ៉ា ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម ក្នុងតួនាទីជានាយកប្រតិបត្តិនៃ មូលនិធិ ម៉េងលី ជេ. គួច ដែលបង្កើតឡើងក្នុងឆ្នាំ២០០៥។
ពានរង្វាន់កិត្តិយសចុងក្រោយ ដែលអ្នកឧកញ៉ាទទួលបាន មានដូចខាងក្រោម៖
- គ្រឿងឥស្សរិយយស «ជាតូបការ» ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០២៣
- មេដាយកិត្តិយស ផ្ដល់ជូនដោយ បេសកកម្មបរទេសក្រុងប៉ារីស ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៣
- មេដាយកិត្តិយស ផ្ដល់ជូនដោយ រដ្ឋសភា ម៉ូណាកូ ប្រទេស ម៉ូណាកូ ឆ្នាំ២០២៣
- មេដាយកិត្តិយស ខួបទីដប់ឆ្នាំនៃការសោយរាជ្យរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស ប្រទានដោយ សម្ដេចប៉ាប ហ្វ្រង់ស៊ីស រាជធានី វ៉ាទីកង់ ឆ្នាំ២០២៣
- ព្រះរាជប្រកាសនីយបត្រ គណៈសង្ឃពុទ្ធសាសនាកម្ពុជា ផ្ដល់គោរមងារជា បញ្ញាមេធាភិរ័ក្ខសេរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឆ្នាំ២០២២
- ព្រះរាជក្រឹត្យ ផ្ដល់គោរមងារជា អ្នកឧកញ៉ា ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០២១
- ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ២០១៨ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៨
- សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៧ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៧
- អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៦ នៅក្នុងទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៦
- អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ នៅក្នុងទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៥
- សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៥ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៥
- ពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ប្រគល់ដោយសមាគម Worlddidac ក្នុងសន្និសីទថ្នាក់តំបន់អាស៊ីរបស់ Worlddidac ប្រចាំឆ្នាំ២០១៥,ក្រុងហុងកុង, ឆ្នាំ២០១៥ ប្រគល់ជូនដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី ទី២៧ គឺលោកស្រី Julia Gillard
- ទូតយុវជន អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម ឆ្នាំ២០១៣
- អ្នកដឹកនាំអាជីវកម្មឆ្នើមពិភពលោក របស់សហព័ន្ធអាជីវកម្មពិភពលោក ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ឆ្នាំ២០១៣
- ងារកិត្តិយស នៃភាពជាអ្នកដឹកនាំអាជីវកម្មឆ្នើម របស់សហព័ន្ធអាជីវកម្មពិភពលោក ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ឆ្នាំ២០១៣
- បណ្ណកិត្តិយស ឧត្ដមភាពនៃជោគជ័យដ៏ប្រសើរក្នុងការអប់រំ និងអភិវឌ្ឍន៍យុវជន, យុវតារា កម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ២០១៣
- ព្រះរាជក្រឹត្យ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០០៩
- ព្រះរាជក្រឹត្យ ផ្ដល់គោរមងារជា ឧកញ៉ា ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០០៩
- យុវជនជនជាតិចិននៅបរទេសឆ្នើមប្រចាំឆ្នាំ ប្រគល់ជូនដោយការិយាល័យកិច្ចការបរទេសចិននៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមាណិតចិន, ឆ្នាំ២០០៨
ស្នាដៃសៀវភៅ
- «ធម្មជាតិក្នុងចិត្ត» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, បោះពុម្ពលើកទី, ខែមីនា ឆ្នាំ២០២៤
- «មាគ៌ាបញ្ញវន្ដ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, បោះពុម្ពលើកទី, ខែធ្នូ ឆ្នាំ២០២៣
- «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» ទំព័រ XXI-XXXIII, បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា ឆ្នាំ២០២៣
- «ផ្លូវកាត់» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែកញ្ញា ឆ្នាំ២០២៣
- «កម្រងកំណាព្យពីដួងចិត្ត» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែកញ្ញា ឆ្នាំ២០២០
- «បណ្ដុំទស្សនៈ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមិថុនា ឆ្នាំ២០២០
- «គំនិតរកស៊ី គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមេសា ឆ្នាំ២០១៩
- «១០៨ ចក្ខុវិស័យ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែតុលា ឆ្នាំ២០១៨
- «ភ្នំដងរែក ទីពុំអាចភ្លេច» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែឧសភា ឆ្នាំ២០១៨
- «អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែតុលា ឆ្នាំ២០១៦
- «ទស្សនៈអាជីវកម្ម» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែកញ្ញា ឆ្នាំ២០១៦
- «ជំនួបតុកាហ្វេ រវាង ដុកទ័រ ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យា ល័យ ម៉េងលី ជេ. គួច, ខែសីហា ឆ្នាំ២០១៦
ស្នាដៃនិពន្ធដោយអ្នកដទៃ
- «កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមករា ឆ្នាំ២០២០
- «កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា ឆ្នាំ២០១៩
- «ពេលមួយដែលខ្ញុំស្គាល់ ដុកទ័រ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា ឆ្នាំ២០១៩
Neak Oknha Mengly J. Quach, MD, MPH
Founder, Chairman and CEO
Neak Oknha Dr. Mengly J. Quach, a Cambodian American educationist, medical doctor, entrepreneur and philanthropist, is the Founder, Chairman and Chief Executive Officer of the Mengly J. Quach Education, an umbrella for Aii Language Centers (Aii) and American Intercon Schools (AIS), Study Overseas Go Overseas (SOGO), specializing in education, social and community development. Currently, Dr. Quach is an Advisory Member and Co-Vice Chair of Health Technical Working Group, since 2023 and Education Technical Working Group, 2019 of Cambodia Chamber of Commerce, Honorary Advisor to the Cambodia Women Entrepreneurs Association, Board of Director of the Cambodian Institute for Cooperation and Peace, Co-Founder and Advisor of Federation of Education Services in Cambodia, Honorary Founding President of Cambodia Bokator Federation, Supreme Advisor to The Board of Monk Chief Cambodia and Founder and Chairman of the Prasethpheap Finance.
Originally from Battambang, Cambodia, Dr. Mengly J. Quach was raised and educated in the United States. Dr. Quach completed his Pre-Med studies at the University of California at Berkeley. He has an MPH in Public Health Practice from the University of Massachusetts at Amherst and a Doctor of Medicine in General Medicine from the School of Medicine at Spartan Health Sciences University in St. Lucia, West Indies/Santa Teresa, New Mexico. Dr. Quach also completed his medical clerkships at the University of Illinois Hospital in Chicago and fellowship training in Public Health and IMCI (Integrated Management of Childhood Illness) with Partners for Development, Maryland, a U.S.-based NGO in Cambodia.
Prior to coming to Cambodia in 2002, Dr. Quach was a Professor at Cleveland Chiropractic College in California. After completing his volunteer work as an IMCI & Public Health Advisor with Partners for Development, he held positions as an Associate Professor at Pannasastra University of Cambodia, Vice Chairman of the University Academic Advisory Council, Founding Dean and Associate Professor of Public Health for the College of Public Health at the University of Cambodia before founding the Mengly J. Quach Education in 2005.
Neak Oknha Dr. Mengly J. Quach is well known and recognized for his active involvement in community development in the fields of education, health and social services.
Mengly J. Quach Education has received numerous national and international awards and certificates from different countries and organizations for its outstanding contribution to education, health and social works.
- The Grand Order Of National Merit of Cheatopka, by His Majesty King Norodom Sihamoni, 2023
- Medal of Paris Foreign Missions (MEP), Paris, France, 2023
- Medal of National Council of Monaco, Monaco, 2023
- Medal for the Tenth Year of the Pontificate of His Holiness Pope Francis, Vatican, 2023
- Royal Order of Panha Methea Phireak Serei Moha Oubasork Puthisas Noupathorm Title, Supreme Patriarch of Cambodia, 2022
- Royal Order of Neak Oknha Title, by His Majesty King Norodom Sihamoni, 2021
- The Humanitarian Oknha of the Year for 2018, Sabay News, Cambodia, 2018
- The Five Greatest Humanitarians of the year 2017, Sabay News, Cambodia, 2017
- Business Leader of the Year 2016, Business Cambodia, December 2016 issue
- Business Leader of the Year 2015, Business Cambodia, December 2015 issue
- The Five Greatest Humanitarians of the Year 2015, Second Place, Sabay Web, Cambodia, 2015
- Education Partnership Leader Award, by Worlddidac Association, Welddidac Asia Conference 2015, Hong Kong, 2015
- Best Manager of the Year in Science and Education Sphere Award, by European Business Assembly, Oxford, United Kingdom, 2013
- Youth Ambassador, by Khmer Youth and Social Development (KYSD), Cambodia, 2013
- World Business Leader Certificate, by World Confederation Businesses, Dubai, UAE, 2013
- Excellence in Business Leadership, Honorary Title, by World Confederation Businesses, Dubai, 2013
- Certificate of Excellence for Remarkable Achievements in Championing Youth Education and Development by Youth Star Cambodia, Cambodia 2013
- Royal Order of Monisaraphon Thnak Mohasena, by His Majesty King Norodom Sihamoni, 2009
- Royal Order of Oknha Title, by His Majesty King Norodom Sihamoni, 2009
- Young Eminent and Overseas Chinese of the Year, by Overseas Chinese Affairs Office of the State Council of the People’s Republic of China
Books
- Quach M. J., By the Nature of our Heart, Mengly J. Quach University Press, March 2024
- Quach M. J. & Youth Volunteer for Social Development (YVSD), Scholar Path, Mengly J. Quach University Press, December 2023
- Quach M. J., Introduction. In Conquer W. (Ed.), Ksatriya: Leadership in Khmer Tradition (pp. XVII-XXV). Mengly J. Quach University Press, August 2023
- Quach M. J., Shortcut, Mengly J. Quach University Press, September 2023
- Quach M. J., Poems from the Heart, Mengly J. Quach University Press, September 2020
- Quach M. J., The Philosophy Collection, Mengly J. Quach University Press, June 2020
- Quach M. J., Business Ideas, Mengly J. Quach University Press, November 2024
- Quach M. J., Mengly J. Quach’s 108 Ideal Practices, Mengly J. Quach University Press, July 2024
- Quach M. J., Dangrek Mountains …unforgettable, Mengly J. Quach University Press, July 2024
- Quach M. J., You Are The Good. Better. Best., Mengly J. Quach University Press, October 2016
- Quach M. J., Dr. Mengly’s Business Concepts, Mengly J. Quach University Press, September 2016
- Dharmendra S. K., Quach M. J., Dr. Mengly, Coffee and Me Healthy Conversations, Mengly J. Quach University Press, August 2016
Authored by Someone
- Oeur S., Torn V., Sem R., Hang P., Yeng Chh., On K., A Collection of Short Stories, My Role Model, Oknha Dr. Mengly J. Quach, Mengly J. Quach University Press, January 2020
- Oeur S., Dr. Mengly J. Quach’s Poems and Me, Mengly J. Quach University Press, August 2019
- Hang P., How I came to know Dr. Mengly Jandy Quach, Mengly J. Quach University Press, August 2019
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ