ការចំណាយពេលវេលាជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ និងការងារដែលអ្នកពេញចិត្ត មានតម្លៃជាទីបំផុត។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ការធ្វើបុណ្យ ធ្វើទាន គឺជាមនោសញ្ចេតនា និងក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំដែរ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ការជឿជាក់ទៅលើខ្លួនឯងនាំមកនូវសក្តានុពលដ៏ខ្លាំងក្លាបំផុតនៃភាពជោគជ័យ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
សូមចូលរួមជាមួយខ្ញុំ! ហើយជួយខ្ញុំដើម្បីចែកចាយនូវសេចក្តីសប្បាយរីករាយ និងសុខសុភមង្គល។ មានមនុស្សជាច្រើនតែងតែស្រមៃ និងតស៊ូប្រយុទ្ធដើម្បីបុព្វហេតុអ្វីមួយ។ ដោយឡែក ចំពោះខ្ញុំ ខ្ញុំតែងតែស្រមៃ និងប្រយុទ្ធតស៊ូ តាមរយៈការលើកកម្ពស់វិស័យអប់រំ ដើម្បីជួយដល់ប្រជាជនរបស់ខ្ញុំ ឱ្យអាចមានលទ្ធភាពរស់នៅក្នុងសេចក្តីសុខសុភមង្គល និងមានសមភាពលើគ្រប់វិស័យក្នុងការរស់នៅក្នុងសង្គមនិងស្ថានភាពសេដ្ឋកិច្ច។ ខ្ញុំប្តេជ្ញាថា ដរាបណាខ្ញុំនៅមានជីវិតរស់នៅ ខ្ញុំនឹងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីសម្រេចឱ្យបាននូវបំណងមួយនេះ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
រៀនច្រើនកើនចំណេះ ប៉ុន្តែសូមកុំឱ្យតែពូកែរៀន ហើយអត់ពូកែចេះ ដូច្នេះសូមរៀនឱ្យប្រាកដប្រជា។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី