skip to Main Content

អ្នក គឺជាអ្នកបង្កើតជោគវាសនារបស់អ្នក។ ចូរបង្កើតផ្លូវដែលជារបស់ខ្លួនឯង និងដើរតាមផ្លូវនោះ នោះទើបធ្វើឱ្យជីវិតអ្នកនឹងកាន់តែប្រសើរឡើង។

You are the creator of your own destiny. Pave your own road and walk your own path. Your life will be much better. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

បើជំនាន់ចាស់ៗយើងនៅសល់កាន់តែតិចទៅៗ ហើយពួកគាត់មិនបានចែករំលែកនូវអ្វីដែលពួកគាត់ចេះដឹងបន្ដមកអ្នកជំនាន់ក្រោយនោះទេ នោះច្បាស់ណាស់ គឺប្រទេសយើងនឹងពោរពេញទៅដោយការខ្វះខាតនូវព័ត៌មានជំនាន់ដើមដ៏សំខាន់ និងអាចធ្វើឱ្យប្រទេសយើងមួយនេះប្រឈមនឹងការបាត់បង់ប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ និងអ្វីៗដ៏ល្អផូរផង់ជាច្រើនទៀតគួរឱ្យសោកស្ដាយមិនខានឡើយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ទោះបីការវិនិយោគទៅលើយុវជនប្រើរយៈពេលយូរ ចំណាយច្រើន និងមិនងាយបានផលក៏ដោយ ក៏ការវិនិយោគទៅលើយុវជន បានផលច្រើនជាងការវិនិយោគលើអ្វីៗទាំងអស់។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ការធ្វើជំនួញ យើងត្រូវមើលឃើញទស្សនៈវែងឆ្ងាយ បច្ចុប្បន្ននេះខាតមែន ប៉ុន្តែក្នុងរយៈពេលខាតនេះ បើយើងធ្វើដោយលម្អិតហ្មត់ចត់ យកគុណភាព គឺគេនឹងទទួលស្គាល់នោះវានឹងហុចផលចំណេញនៅពេលអនាគតច្រើនជាងបច្ចុប្បន្ន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ប្រទេសជាតិត្រូវការបញ្ញវន្តដែលមានចំណេះដឹងពិតប្រាកដមកជួយ ចុះបើបញ្ញវន្តប្រែជាមានចិត្ដចង្អៀត ក្បិតក្បៀត លាក់ចំណេះ និងចង់តែក្តិចត្រួយ ធ្វើម្ដេចទើបអាចជួយឱ្យមានកំណើនធនធានមនុស្សបាន?

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

អ្នកបន្ដវេនត្រូវតែជាបុគ្គលដែលមានបុគ្គលិកលក្ខណៈពិសេសជាងគេ សមត្ថភាពលើសគេ ចំណេះដឹងខ្ពស់លើសគេ គំនិតទូលំទូលាយជាងគេ ធ្វើសកម្មភាពច្រើនលើសគេ និងមានទំនួលខុសត្រូវខ្ពស់ព្រមទាំងអាចដឹកនាំក្រុមការងារធ្វើអ្វីមួយបានដោយប្រសិទ្ធភាពខ្ពស់។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

បើការបង្កើនធនធានមនុស្សត្រូវខកខាន នោះប្រទេសជាតិនឹងប្រែជាក្រៀមក្រោះ ហើយបើសិនជាយើងនៅតែមិនបង់បោះ ពេលនោះធនធានក៏អស់ ប្រទេសក៏នឹងសោះសូន្យ ដូចក្បួនដែលគ្មានការអភិវឌ្ឍ និងរីកចម្រើន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top