Confidence is an enzyme that helps conquer your dream. It's the driving force to your success. To conquer confidence, you need education. It's the basic foundation to most life solutions and key to self-fulfillment and development. Oknha Mengly J. Quach, MD, MPH
ទំនុកចិត្តដ៏អង់អាច គឺជាអង់ស៊ីមដែលអាចជួយឱ្យអ្នកវាយយកឈ្នះលើក្ដីសុបិនអ្នកបាន។ ដូចគ្នានេះដែរ ទំនុកចិត្តដ៏អង់អាចនោះ គឺជាឥទ្ធិពលនៃការរុញច្រានដែលនាំឱ្យអ្នកជោគជ័យ។ ប៉ុន្តែដើម្បីយកជ័យជម្នះទៅលើទំនុកចិត្តដ៏អង់អាចរបស់អ្នកបាន អ្នកចាំបាច់ត្រូវតែមានការអប់រំ ព្រោះការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃចម្លើយជីវិតរបស់មនុស្សយើង ហើយវាក៏ជាគន្លឹះដើម្បីបំពេញសក្ដានុពលខ្លួន និងអភិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើនដែរ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ជីវិតយើងនេះ គឺរាប់ថាជាកាលានុវត្តភាពមិនចេះរីងស្ងួតទៅហើយ ហើយកាលានុវត្តភាពនោះ គឺជាកាលៈទេសៈដែលធ្វើឱ្យជីវិតយើងកាន់តែប្រសើរឡើងថែមទៀត។
Life itself is an endless opportunity and opportunity is a man's chance to make life better. ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្រ្តីនិងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ ពួកយើងទាំងអស់គ្នាមានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត គ្រាន់តែថាស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរសនិងស្រ្តីដដែល ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។ បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យបើបុរសនិងស្ត្រី ចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែបើនៅជុំគ្នា នោះជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខសុភមង្គល។ បើបុរសជាស្តេច ច្បាស់ណាស់ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេចមិនអាចប្រកែកបានឡើយ។ ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។ ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់រង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិទេ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ខ្ញុំសូមរៀបរាប់ពីកុមារភាពដ៏ជូរចត់របស់ខ្ញុំ
ខ្ញុំតែងតែមានភាពភ័យខ្លាចប្រៀបបានទៅនឹងបក្សី ហើយតែងតែមានសភាពញ័រទទ្រើតប្រៀបបានទៅនឹងក្មេងដែលរត់ឆ្លងកាត់ទីលានសមរភូមិដ៏ខ្វាត់ខ្វែង។ ខ្ញុំធ្លាប់ត្រូវបានគេវាយដំដូចជនឧក្រិដ្ឋ ហើយបង្ខំឱ្យធ្វើការដូចទាសករ។ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចមិនថាយប់ មិនថាថ្ងៃ។ ខ្ញុំធ្លាប់រស់នៅក្នុងភាពភ័យខ្លាច និងភាពទុរគតអត់ឃ្លាន។ សេចក្តីសុខសុភមង្គលមិនដែលកើតឡើងក្នុងពិសោធន៍ជីវិតរបស់ខ្ញុំកាលនៅតូចសោះឡើយ។ ខ្ញុំដើរកកាយគំនរសំរាមពេញមួយថ្ងៃដោយសង្ឃឹមថានឹងជួបនូវសំណាង។ ភាពស្រេកឃ្លាន និងការហូបចុកមិនគ្រប់គ្រាន់ តែងតែនៅនែបនិត្យជិតកាយខ្ញុំជានិច្ច។ ខ្ញុំធ្លាប់ធ្វើការឱ្យគេដើម្បីដូរបាយហូប និងត្រាច់ចរដើម្បីស្វែងរកអាហារស្ទើរតែរាល់ថ្ងៃ។ ខ្ញុំលូនចេញមកក្រៅរាល់ៗយប់ដោយសង្ឃឹមថានឹងអាចរកឃើញមាសមួយបាវដែលគេលួចយកមកលាក់ចោលនៅក្នុងវាលស្រែ។ ខ្ញុំតែងតែភ័យរន្ធត់ចំពោះសាកសពដែលស្លាប់ទៅនៅរៀងរាល់រាត្រីដ៏សែនស្ងាត់ជ្រងំ។ ខ្ញុំតែងធ្វើការសព្វយ៉ាងដោយមិនរើសមុខ ហើយខ្ញុំក៏មិនដែលទើសទាល់ដែរ ទោះបីជាកន្លែងការងារនោះមានស្ថានភាពបែបណាក៏ដោយចុះ។ ខ្ញុំគូររូបរបស់ខ្ញុំទាំងទឹកភ្នែក ដើម្បីបិទបាំងនូវសេចក្តីវេទនាឈឺចាប់របស់ខ្ញុំ។ ខ្ញុំយំរហូតទាល់តែព្រលឹងរបស់ខ្ញុំងងុយដេក និងជីវិតរបស់ខ្ញុំអាណិតសន្ដោសដល់ការបដិសន្ធិរបស់ខ្ញុំ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
How I remember my bitter childhood
I was always frightened like a bird and shaken up like a child crisscrossing through the wars. I was beaten up like a criminal and worked up like a slave. I feared the nights and was scared of the days.…