Stand with Cambodia — Together for Our Future
menu
close
Home
About Founder
Quotes
Publication
English
Khmer
Search
schedule
Mar 08, 2017
ការភ័យខ្លាច គឺជាសត្រូវដ៏ធំបំផុតរបស់ពួកយើង ប៉ុន្តែចំណេះនិងប្រាជ្ញា គឺជាមិត្តដ៏ល្អបំផុតរបស់ពួកយើង ដែលអាចដឹកនាំពួកយើងឱ្យទទួលបានជ័យជម្នះរាល់ការភ័យខ្លាចទាំងឡាយ។
Neak Oknha Mengly J. Quach, MD, MPH
Share this quote
navigate_before
Next Quote
Fear is our biggest enemy, but knowledge and wisdom are our best friends who can guide us to win all fears.
Previous Quote
navigate_next
ស្រ្តីនិងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ ពួកយើងទាំងអស់គ្នាមានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត គ្រាន់តែថាស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។
ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរសនិងស្រ្តីដដែល ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។
បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យបើបុរសនិងស្ត្រីចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែបើនៅជុំគ្នា នោះជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខ សុភមង្គល។
បើបុរសជាស្តេច ច្បាស់ណាស់ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេចមិនអាចប្រកែកបានឡើយ។ ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។
ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់ត្រូវតែរង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិទេ។