November 6, 2020
ធ្វើការងារអ្វីក៏ដោយ យើងត្រូវធ្វើឱ្យចប់ចុងចប់ដើមទៅតាមផែនការការងារ ពោលគឺពុំមែនគ្រាន់តែធ្វើដើម្បីឱ្យតែចប់ម៉ោងការងាររបស់យើងឡើយ។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
November 5, 2020
គេថា តក់ៗពេញបំពង់ ប៉ុន្ដែតិចៗក៏បំផ្លាញអស់ដែរ។ ដូច្នេះហើយ យើងកុំមើលស្រាលបញ្ហាក្នុងជីវិត ហើយកុំបណ្ដោយតាមព្រេងវាសនាក្នុងការទុកដាក់ចាយវាយឲ្យសោះ។ យើងត្រូវចេះយកចិត្តទុកដាក់គ្រប់កិច្ចការ និងភារកិច្ចទាំងអស់ ហើយក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការចាយវាយផងដែរ។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
November 4, 2020
យុវជនម្នាក់ៗ ត្រូវរៀនយកជំនាញតែមួយឲ្យច្បាស់លាស់ ដើម្បីសំលៀងចំណេះនោះឲ្យមុត ចាក់ឲ្យធ្លាយ និងវាយឲ្យបែក។ រៀនអ្វីក៏ដោយយ៉ាងហោចណាស់រៀនឲ្យបានចប់បរិញ្ញាបត្រ ហើយបើអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបន្ដដល់បណ្ឌិតទៀត យើងគួរតែបន្ដរៀនជំនាញដដែលបានហើយ។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
November 3, 2020
សូមប្អូនៗយុវជនទាំងអស់ ធ្វើអ្វីក៏ដោយ ធ្វើឲ្យបានលម្អិត ផ្ចិតផ្ចង់ ពិចារណាឲ្យច្បាស់លាស់ ហើយត្រូវចេះចាប់ពីក្បាលច្បូតដល់កន្ទុយ។ កុំមើលស្រាលការងារឲ្យសោះ ហើយកុំធ្វើឲ្យរួចតែពីដៃ បើមិនដូច្នេះទេ នោះនឹងនាំឲ្យបរាជ័យខាតបង់ពេលវេលា និងថវិកា។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
November 2, 2020
សាមគ្គីភាព គឺជាភាពបរាជ័យ បើគ្មានឯករាជ្យភាព!
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
November 1, 2020Quote
សង្គមមាន៥គឺ៖ -សង្គមទី១ គឺក្រុមគ្រួសារដែលជាសង្គមសំខាន់ជាងគេនាំមកនូវសេចក្តីសុខ -សង្គមទី២ គឺសង្គមសាលារៀនដែលជាកន្លែងអប់រំ -សង្គមទី៣ គឺអ្នកអាណាព្យាបាលទី២ (គ្រូបង្រៀន) -សង្គមទី៤ គឺសង្គមជុំវិញនៃការរស់នៅរបស់យើង -សង្គមទី៥...
October 29, 2020
ការអប់រំប្រជាពលរដ្ឋឱ្យមានភាពក្លាហាន តស៊ូមោះមុត និងមានជំហរនៅលើខ្លួនឯង គឺជាចំណុចសំខាន់ក្នុងការជួយធនធានមនុស្សរបស់ប្រទេសជាតិឱ្យមានភាពលូតលាស់។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
October 28, 2020
រកស៊ីដោយគ្មានចំណេះ ដូចគំនិតដែលគ្មានការពិចារណា!
QuoteBusiness without knowledge is like idea without critical thinking! ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
October 27, 2020
បើចង់ជោគជ័យក្នុងអាជីពការងារ ឬរបររកស៊ីអ្វីមួយ អ្នកត្រូវតែចេះជ្រើសរើសការងារណាដែលអ្នកស្រលាញ់ចូលចិត្ត មានចំណេះដឹង ជំនាញ និងបទពិសោធ ហើយអ្នកត្រូវតែធ្វើឱ្យលះ មោះមុត តស៊ូ អត់ធ្មត់ នោះការងាររបស់អ្នកនឹងកម្របរាជ័យណាស់។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
October 26, 2020
រក្សាឱ្យបាននូវវប្បធម៌ទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសា ត្រជាក់ត្រជំកក់ក្ដៅ និងស្វាគមន៍ចំពោះអ្នកដទៃ ដើម្បីទទួលបានវិញដូចគ្នា។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
October 22, 2020
សូមកុំបោះបង់ជាដាច់ខាតនូវការព្យាយាម! អ្នកដែលទទូចព្យាយាមតស៊ូ ភាគច្រើនមិនដែលបរាជ័យ ឬត្រូវបានគេបដិសេធឡើយ។
QuoteDon’t ever give up! Those who try hard are seldomly shunned away. ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
October 21, 2020
ជោគជ័យកើតចេញពីការខិតខំ ការប្រឹងប្រែង ការតស៊ូ ការព្យាយាម ការជ្រោមជ្រែងគួបផ្សំនឹង វាសនា និងឱកាស។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...
October 20, 2020
ការប្រកួតប្រជែងអាជីវកម្មមិនគួរមានលក្ខណៈផ្តួលរំលំឡើយ តែគួរធ្វើឡើងក្នុងលក្ខណៈជាមិត្តភាព។
Quoteឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី...