skip to Main Content

ប្រទេសជាតិត្រូវការបញ្ញវន្តដែលមានចំណេះដឹងពិតប្រាកដមកជួយ ចុះបើបញ្ញវន្តប្រែជាមានចិត្ដចង្អៀត ក្បិតក្បៀត លាក់ចំណេះ និងចង់តែក្តិចត្រួយ ធ្វើម្ដេចទើបអាចជួយឱ្យមានកំណើនធនធានមនុស្សបាន?

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

អ្នកបន្ដវេនត្រូវតែជាបុគ្គលដែលមានបុគ្គលិកលក្ខណៈពិសេសជាងគេ សមត្ថភាពលើសគេ ចំណេះដឹងខ្ពស់លើសគេ គំនិតទូលំទូលាយជាងគេ ធ្វើសកម្មភាពច្រើនលើសគេ និងមានទំនួលខុសត្រូវខ្ពស់ព្រមទាំងអាចដឹកនាំក្រុមការងារធ្វើអ្វីមួយបានដោយប្រសិទ្ធភាពខ្ពស់។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

បើការបង្កើនធនធានមនុស្សត្រូវខកខាន នោះប្រទេសជាតិនឹងប្រែជាក្រៀមក្រោះ ហើយបើសិនជាយើងនៅតែមិនបង់បោះ ពេលនោះធនធានក៏អស់ ប្រទេសក៏នឹងសោះសូន្យ ដូចក្បួនដែលគ្មានការអភិវឌ្ឍ និងរីកចម្រើន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ការមានក្តីស្រឡាញ់ ការចេះអធ្យាស្រ័យ និងការអនុគ្រោះ នឹងអាចផ្ដល់ឱ្យយើងនូវទំនុកចិត្ដ និងឱ្យយើងអាចធ្វើរឿងរ៉ាវល្អៗជាច្រើនជូនដល់សង្គម ខ្លួនឯង គ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក។ ដូច្នេះ សូមយើងទាំងអស់គ្នាចែករំលែកក្តីស្រឡាញ់ ផ្តល់ក្តីអនុគ្រោះ និងមេត្តាធម៌ដល់គ្នាទៅវិញទៅមក ដើម្បីយើងអាចរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព ក្តីចម្រុងចម្រើន និងការអភិវឌ្ឍ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

រៀនឱ្យពិតប្រាកដ អានឱ្យច្បាស់លាស់ ហើយបើអានត្រូវអានឱ្យយល់។ ដើម្បីអានឱ្យយល់ កុំអានតែចំណងជើង គឺអានពីក្បាលដល់កន្ទុយ ពោលគឺពីដើមដល់ចប់ដោយការគិតពិចារណា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ធម៌ទាំងប្រាំពីរ

ពេលគេជេរ យើងជូនពរ ពេលគេភរ យើងកុំជឿ ពេលគេអឿ យើងចេះឱន ពេលគេជះភ្លើង យើងជះទឹក ពេលគេជះប្រេង យើងជះខ្សាច់ ពេលគេកាត់ផ្តាច់ យើងតស្ពាន ពេលគេធ្វើបុណ្យ យើងធ្វើទាន សូមអ្នកចាំឱ្យបានច្បាស់ កុំផ្តេសផ្តាសប្រយ័ត្នលិចខ្លួន។ សូមកាន់ធម៌ទាំងប្រាំពីរឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវរួបរួមដាស់តឿនគ្នាទៅវិញទៅមក។ បើអ្នកខឹងសូមនឹកដល់ធម៌ទាំងប្រាំពីរព្រោះថាវាអាចជាគម្ពីរនាំឱ្យយើងអស់ព្រួយ និងអាចជួយឱ្យធូរស្បើយអារម្មណ៍។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាគឺជាគ្រឿងគ្រៅ ឬអាចថាជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគតភ្លឺថ្លា ប្រកបដោយសក្តានុពល និងអំណាចដ៏ខ្លាំងក្លាអស្ចារ្យ ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើជីវិតគ្មានបញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាទាំងនោះទេ នោះយើងនឹងក្លាយជាមនុស្សមើលមិនឃើញវែងឆ្ងាយ យល់ដឹងរាក់កំភែល និងមិនយល់ពីអ្វីដែលជាគុណតម្លៃពិតប្រាកដនៃអច្ឆរិយភាពរបស់ជីវិតឡើយ។ សុខសុភមង្គល សេចក្ដីអំណរ ទុក្ខសោក និងសេចក្ដីលំបាកវេទនាទាំងអស់នេះហើយគឺជាមាគ៌ាដ៏ពិតប្រាកដ និងពេញលក្ខណៈនៃជីវិតរបស់យើង។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top