សូមចូលរួមជាមួយខ្ញុំ!
ហើយជួយខ្ញុំដើម្បីចែកចាយនូវសេចក្តីសប្បាយរីករាយ និងសុខសុភមង្គល។ មានមនុស្សជាច្រើនតែងតែស្រមៃ និងតស៊ូប្រយុទ្ធដើម្បីបុព្វហេតុអ្វីមួយ។ ដោយឡែក ចំពោះខ្ញុំ តែងតែស្រមៃ និងប្រយុទ្ធតស៊ូតាមរយៈការលើកកម្ពស់វិស័យអប់រំដើម្បីជួយដល់ប្រជាជនរបស់ខ្ញុំឱ្យអាចមានលទ្ធភាពរស់នៅក្នុងសេចក្តីសុខសុភមង្គល និងមានសមភាពលើគ្រប់វិស័យក្នុង ការរស់នៅក្នុងសង្គមនិងស្ថានភាពសេដ្ឋកិច្ច។ ខ្ញុំប្តេជ្ញាថា ដរាបណាខ្ញុំនៅមានជីវិតរស់នៅ ខ្ញុំនឹងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីសម្រេចឱ្យបាននូវបំណងមួយនេះ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី