ឆាកជីវិត គឺអាចពោរពេញទៅដោយភាពឃោរឃៅ យង់ឃ្នងចំពោះពួកយើងស្ទើរគ្រប់គ្នា ហើយអាចនឹងកើតមានឡើងស្ទើរតែគ្រប់ទម្រង់។ ជីវិតនេះក៏អាចពោរពេញទៅដោយភាពអយុត្តិធម៌ ភាពលម្អៀង ហើយថែមទាំងមិនអាចទស្សន៍ទាយបានទៀតផង។ សេចក្តីលំបាកវេទនា គឺជាដំបៅដ៏ឈឺខ្លោចផ្សាមួយ ដែលមិនងាយនឹងនរណាម្នាក់ចាប់អារម្មណ៍ ឬទទួលស្គាល់នោះទេ ប៉ុន្តែបើសិនជាមានភាពតស៊ូ អត់ធ្មត់ ទទូចនោះនៅចុងបញ្ចប់នឹងទទួលបានពរជ័យ និងផ្លែផ្កាជាក់ជាមិនខាន។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី