schedule

Jan 19, 2017

ដំណោះស្រាយដ៏ល្អ គឺ​ស័ក្តិ​​សម​​ក្នុង​​ការ​​ដោះ​​ស្រាយ​​គ្រប់​បញ្ហា និង​​ធ្វើ​​ឱ្យ​​មនុស្ស​​ភាគ​​ច្រើន​​រីក​រាយ​​ទទួល​​យក លើស​​ពី​​នេះ​​ទៅ​​ទៀត​​ដំណោះ​​ស្រាយ​​ដ៏​ល្អ​​ប្រសើរ នឹង​​ធ្វើ​​ឱ្យ​​មនុស្ស​​គ្រប់​​គ្នា​​រីក​រាយ​​ទទួល​​យក​​កាន់​​តែ​​ខ្លាំង​​ឡើង ប៉ុន្តែ​​គួរ​​ឱ្យ​​សោក​​ស្តាយ​​ដំណោះ​​ស្រាយ​​ដ៏​​ល្អ​​អស្ចារ្យ​​គឺ​​មិន​​ងាយ​​នឹង​​កើត​​មាន​​សោះ​​ឡើយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before Next Quote
សូមកុំ​ក្រឡេក​មើល​ទៅ​មេឃ​ធ្វើអ្វី ព្រោះ​វា​ទទេ​ស្អាត​មិន​មាន​អ្វី​សោះ​ឡើយ!
មើល​​ សូម​​មើល! មើល​​ទៅ​​ពួក​​គាត់ មើល​ទៅ​កូនៗ​របស់​ពួក​យើង!
មើល សូមមើល! មើល​របៀប​ដែល​ពួក​គេ​លេង និង​ភាព​សប្បាយ​រីក​រាយ​ក្អាក​ក្អាយ​ដែល ពួក​គេ​មាន!
មើល សូមមើល! មើល​ទៅ​ទឹក​មុខ​របស់​ក្មេង​ទាំងនេះ ហើយ​សម្លឹង​ទៅ​ក្នុង​កែវ​ភ្នែក​របស់​ពួក​គេ!
មើល សូមមើល! មើល​ឱ្យ​ជិត ហើយ​ឱ្យ​កាន់​តែ​ជិត​ទៀត និង​សម្លឹង​ទៅ​កាន់​ពួក​គេ។
មើល សូមមើល! មើល​រួច​ហើយ​សូម​មក​ប្រាប់​ខ្ញុំ​ថា អ្នក​បាន​ឃើញ​អ្វី។
មើល សូមមើល! មើល​ហើយ​ពិចារណា ពិចារណា​ហើយ​សូម​មក​ប្រាប់​ខ្ញុំ​ថា អ្នក​មាន​អារម្មណ៍​បែប​ណា។ តើ​អ្នក​មាន​ឃើញ​សេច​ក្តី​ត្រេក​អរ​នៅ​ក្នុង​ទឹក​មុខ ក្តី​សង្ឃឹម​នៅ​ក្នុង​ខ្សែ​ភ្នែក និង​ភាព​សប្បាយ រីក​រាយ​សើច​ក្អាក​ក្អាយ​នៅ​ក្នុង​សកម្ម​ភាព​របស់​ពួក​គេ​ដែរ​ឬ​ទេ?
សូម​បន្ត​មើល​ទៅ​កាន់​ពួក​គេ​បន្ត​ទៅ​ទៀត រហូត​ទាល់​តែ​អ្នក​បាន​យល់ និង​មាន​អារម្មណ៍​ម្យ៉ាង ដែល​មនុស្ស​ដទៃ​ទៀត​មិន​ធ្លាប់​មាន!
តើ​អ្នក​នៅ​មាន​បាន​ឃើញ​អ្វី​ខ្លះ​ទៀត? ប្រាប់​ខ្ញុំ​មក... សូម​មេត្តា​ប្រាប់​ខ្ញុំ​មក... ប្រាប់​ខ្ញុំ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​នូវ​អ្វី​ដែល​អ្នក​បាន​យល់​និង​ឃើញ!
ថ្ងៃនេះ ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់ ព្រោះ​ខ្ញុំ​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ យល់​នូវ​អ្វី​ដែល​​ខ្ញុំ​ធ្លាប់​បាន​យល់ និង​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹង។
ថ្ងៃនេះ​ផង​ដែរ ខ្ញុំ​ក៏​សែន​ទោម្នេញ ហើយ​សោក​សៅ​ដ៏​សែន​ក្តៅ​ក្រហាយ​បំផុត នូវ​អ្វី​ដែល​ខ្ញុំ ធ្លាប់​បាន​ឃើញ នូវ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​បាន​ឃើញ​ទាំង​នេះ វា​មិន​ឋិត​ឋេរ​សោះ ហើយ​វា​ហាក់​បី​ដូច​ជា​តែ​មួយ​ប៉ប្រិច​ប៉ុណ្ណោះ។
តើ​យើង​ទាំង​អស់​គ្នា​អាច​ចូល​រួម​ថែរក្សា​ស្នាម​ញញឹម សំណើច​ក្អាក​ក្អាយ និង​សកម្ម​ភាព លេង​សើច​សប្បាយ​រីករាយ​ទាំង​នេះ​ឱ្យ​នៅ​ជាប់​លាប់​ដែរ​ឬ​ទេ?
តើ​ពួក​យើង​ទាំង​អស់​គ្នា​អាច​ពួត​ដៃ​គ្នា​ធ្វើ​ឱ្យ​ទស្ស​នីយ​ភាព​ទាំង​នេះ នៅ​រក្សា​បាន​ជា​និរន្តរ​បាន​ទេ?