schedule

Mar 10, 2017

រៀនឱ្យពិតប្រាកដ អានឱ្យច្បាស់លាស់ ហើយ​បើ​អាន​ត្រូវ​អាន​ឱ្យយល់។ ដើម្បីអានឱ្យយល់ កុំអាន​តែ​ចំណងជើង គឺអានពីក្បាល​ដល់​កន្ទុយ ពោលគឺ​ពីដើម​ដល់​ចប់​ដោយ​ការ​គិត​ពិចារណា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before Next Quote
បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនា គឺជាគ្រឿងគ្រៅ ឬអាច​ថា​ជា​រូបមន្ត​ដ៏​អស្ចារ្យ​ដែល​នឹង​នាំ​ខ្សែ​ជីវិត​យើង​ឱ្យ​សម្រេច​បាននូវ​អនាគតភ្លឺថ្លា ប្រកប​ដោយ​សក្តានុពល និងអំណាចដ៏​ខ្លាំងក្លា​អស្ចារ្យ ពោរពេញ​ទៅដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ។ បើជីវិត​គ្មាន​បញ្ហា​ប្រឈម ភាពលំបាក និងសេចក្តី​ទុក្ខ​វេទនាទាំងនោះទេ នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​មើល​មិន​ឃើញ​វែងឆ្ងាយ យល់​ដឹង​រាក់​កំភែល និង​មិន​យល់​ពី​អ្វី​ដែលជា​គុណ​តម្លៃ​ពិត​ប្រាកដ​នៃ​អច្ឆរិយភាព​របស់​ជីវិតឡើយ។ សុខសុភ​មង្គល សេចក្តី​អំណរ ទុក្ខសោក និងសេចក្តី​​លំបាក​វេទនា​ទាំងអស់នេះ​ហើយ គឺជា​មាគ៌ា​ដ៏​ពិត​ប្រាកដ និងពេញ​លក្ខណៈ​នៃ​ជីវិត​របស់​យើង។