បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនា គឺជាគ្រឿងគ្រៅ ឬអាចថាជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគតភ្លឺថ្លា ប្រកបដោយសក្តានុពល និងអំណាចដ៏ខ្លាំងក្លាអស្ចារ្យ ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើជីវិតគ្មានបញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាទាំងនោះទេ នោះយើងនឹងក្លាយជាមនុស្សមើលមិនឃើញវែងឆ្ងាយ យល់ដឹងរាក់កំភែល និងមិនយល់ពីអ្វីដែលជាគុណតម្លៃពិតប្រាកដនៃអច្ឆរិយភាពរបស់ជីវិតឡើយ។ សុខសុភមង្គល សេចក្តីអំណរ ទុក្ខសោក និងសេចក្តីលំបាកវេទនាទាំងអស់នេះហើយ គឺជាមាគ៌ាដ៏ពិតប្រាកដ និងពេញលក្ខណៈនៃជីវិតរបស់យើង។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី