schedule

Mar 16, 2017

ធម៌ទាំងប្រាំពីរ​
ពេលគេជេរ យើងជូនពរ ​
ពេលគេភរ យើងកុំជឿ ​
ពេលគេអឿ យើងចេះឱន ​
ពេលគេជះភ្លើង យើងជះទឹក ​
ពេលគេជះប្រេង យើងជះខ្សាច់ ​
ពេលគេកាត់ផ្តាច់ យើងតស្ពាន​
ពេលគេធ្វើបុណ្យ យើងធ្វើទាន​
សូមអ្នកចាំឱ្យបានច្បាស់ កុំផ្តេសផ្តាសប្រយ័ត្នលិចខ្លួន។ សូមកាន់ធម៌ទាំងប្រាំពីរឱ្យបានខ្ជាប់ខ្លួន ពិសេសត្រូវរួបរួមដាស់តឿនគ្នាទៅវិញទៅមក។ បើអ្នកខឹងសូមនឹកដល់ធម៌ទាំងប្រាំពីរ ព្រោះថាវាអាចជាគម្ពីរនាំឱ្យយើងអស់ព្រួយ និងអាចជួយឱ្យធូរស្បើយអារម្មណ៍។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ