schedule

Oct 25, 2019

ក្នុងឆាកជីវិតយើង វាតែងតែមានឡើង មានចុះ។ នៅពេលយើងឡើង សូមរីករាយ និងទទួលយកវាទៅ ប៉ុន្តែកុំឈ្លក់វង្វេងនឹងវា ហើយមើលស្រាលភ្លេចឱ្យតម្លៃវា ដើម្បីទុកជាដើមទុនប្រើប្រាស់ទៅថ្ងៃអនាគត។ ចំណែកនៅពេលដែលយើងធ្លាក់ខ្លួនវិញ យើងត្រូវចេះងើបឈរឡើង ហើយកុំធ្លាក់ខ្លួនចុះចាញ់ក្នុងភាពបរាជ័យ ត្រូវតែងើបឈរហក់ឆ្ពោះបន្ដទៅមុខទៀត ពោរពេញដោយទំនុកទុកចិត្តខ្ពស់ ដោយសារយើងបានដឹងថា អ្វីដែលយើងបានឆ្លងកាត់ បានពិសោធន៍ គឺជាអ្វីដែលនឹងធ្វើឱ្យយើងកាន់តែរឹងមាំនៅថ្ងៃក្រោយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ