schedule

Feb 05, 2020

មុននឹងនិយាយ​ដើមគេ អ្នកត្រូវ​សួរ​ខ្លួនឯង​៥​សំណួរ​ជាមុន​សិន
១.តើវា​ចាំបាច់​ឬទេ
២.តើវា​ចំណេញ​ឬទេ?
៣.តើវា​ជា​ការពិត​ឬទេ?
៤.តើវា​ប៉ះពាល់​ដល់​អ្នកដទៃ​ឬទេ?
៥.តើអ្នក​បាន​​ផលប្រយោជន៍​អ្វី?
ប្រសិន​បើ​ចម្លើយ​ថា “ទេ” សូម​អ្នក​កុំ​និយាយ​ដើមគេ ពីព្រោះ​សម្ដី​មួយ​ម៉ាត់​អាច​សម្លាប់ ឬ​អាច​បិទ​ផ្លូវ​​គេ​អស់​មួយ​ជីវិត។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
Previous Quote navigate_next
ខ្ញុំត្រូវតែ​រម្លឹក​ខ្លួន​ឯង​ជា​និច្ចថា ខ្ញុំ​ត្រូវ​តែ​រៀន​ឱ្យ​ដូច​ទៅ​នឹង​រាង​កាយ​របស់​ខ្ញុំ​ដែល​លូត​លាស់ ដូច្នេះដែរ ហើយ​ក៏​ត្រូវតែ​រីក​ចម្រើន​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នោះ​ដែរ។ សរុប​មក​ទ្រឹស្តី​នៃ​ការវិវឌ្ឍ រីក​ចម្រើន គឺ​ផ្អែក​ទៅ​លើ​ដំណើរ​ការ​សិក្សា​រៀន​សូត្រ និង​ការ​អនុវត្ត។ សូម​កុំ​ភ្លេច​រាល់​កំហុស​ឆ្គង​ដែល​ធ្លាប់​កើត​មាន ហើយ​ត្រូវតែ​សិក្សា​ឡើង​វិញ​នូវ​រាល់​បញ្ហា និង​ចំណុច​ខ្វះ​ខាត​ទាំង​ឡាយ ដែល​យើង​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក។ ខ្ញុំ​ត្រូវតែ​ផ្តល់​ការ​កោត​សរសើរ​នូវ​អំពើល្អ និង អធ្យាស្រ័យ​រាល់​កំហុស​ឆ្គង​ដែល​កើត​មាន​ឡើង ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ឡើយ។