ខ្ញុំត្រូវតែរម្លឹកខ្លួនឯងជានិច្ចថា ខ្ញុំត្រូវតែរៀនឱ្យដូចទៅនឹងរាងកាយរបស់ខ្ញុំដែលលូតលាស់ ដូច្នេះដែរ ហើយក៏ត្រូវតែរីកចម្រើនពីអ្វីដែលខ្ញុំបានរៀននោះដែរ។ សរុបមកទ្រឹស្តីនៃការវិវឌ្ឍ រីកចម្រើន គឺផ្អែកទៅលើដំណើរការសិក្សារៀនសូត្រ និងការអនុវត្ត។ សូមកុំភ្លេចរាល់កំហុសឆ្គងដែលធ្លាប់កើតមាន ហើយត្រូវតែសិក្សាឡើងវិញនូវរាល់បញ្ហា និងចំណុចខ្វះខាតទាំងឡាយ ដែលយើងធ្លាប់ជួបប្រទះនាពេលកន្លងមក។ ខ្ញុំត្រូវតែផ្តល់ការកោតសរសើរនូវអំពើល្អ និង អធ្យាស្រ័យរាល់កំហុសឆ្គងដែលកើតមានឡើង ព្រោះថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី