menu
close
ទំព័រដើម
អំពីស្ថាបនិក
កម្រងទស្សនៈ
ការបោះពុម្ពផ្សាយ
English
Khmer
ស្វែករក
schedule
Mar 09, 2020
ខ្ញុំបានរៀនច្រើនណាស់ពីទម្រង់ជីវិតខ្ញុំមួយនេះ ទើបខ្ញុំតែងតែបង្រៀនខ្លួនឯងឱ្យចេះអភ័យទោស និងបំភ្លេចនូវរឿងរ៉ាវគ្រប់យ៉ាង ពិសេសមនុស្សមួយចំនួនដែលបានរុញច្រានខ្សែជីវិតខ្ញុំឱ្យធ្លាក់ទៅក្នុងជ្រោះកម្មអកុសលដ៏មហាសែនវេទនា។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before
Next Quote
ចូរក្រឡេកមើលជុំវិញខ្លួនអ្នក មើលពីជម្រៅចិត្តរបស់អ្នក ហើយឈ្វេងយល់ពីខ្លួនអ្នកឱ្យច្បាស់។ ចូរសួរខ្លួនអ្នកថា ហេតុអ្វីបានជាអ្នកមានវត្តមាននៅទីនេះ? ចូររកហេតុផលឱ្យឃើញ នោះអ្នកនឹងយល់ពីខ្លួនអ្នកកាន់តែច្បាស់។
Previous Quote
navigate_next
ចំពោះប្អូនៗដែលគ្មានលទ្ធភាពបន្តការសិក្សារហូតចប់ថ្នាក់វិទ្យាល័យ សូមកុំអាក់អន់ចិត្ត ឬគិតថាវាជាឧបសគ្គរារាំងប្អូនៗឱ្យសោះ។ បើអាច ប្អូនត្រូវស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ ក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន តាមវិស័យដែលប្អូនត្រូវការ ហើយដែលវាក៏ឋិតនៅក្នុងការចាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ប្អូន។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះទីផ្សារការងារនៅប្រទេសកម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុតនោះគឺកម្លាំងពលករ និងកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិកជាដើម។ ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ អាចរកប្រាក់ចំណូលបានស្មើ ឬច្រើនជាងអ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។ ដូច្នេះសូមប្អូនៗទាំងឡាយកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។