schedule

Apr 01, 2020

ធម៌ទាំងប្រាំពីរ​
ពេលគេជេរ យើងជូនពរ ​
ពេលគេភរ យើងកុំជឿ ​
ពេលគេអឿ យើងចេះឱន ​
ពេលគេជះភ្លើង យើងជះទឹក ​
ពេលគេជះប្រេង យើងជះខ្សាច់ ​
ពេលគេកាត់ផ្តាច់ យើងតស្ពាន​
ពេលគេធ្វើបុណ្យ យើងធ្វើទាន​
សូមអ្នកចាំឱ្យបានច្បាស់ កុំផ្តេសផ្តាសប្រយ័ត្នលិចខ្លួន។ សូមកាន់ធម៌ទាំងប្រាំពីរឱ្យបានខ្ជាប់ខ្លួន ពិសេសត្រូវរួបរួមដាស់តឿនគ្នាទៅវិញទៅមក។ បើអ្នកខឹងសូមនឹកដល់ធម៌ទាំងប្រាំពីរ ព្រោះថាវាអាចជាគម្ពីរនាំឱ្យយើងអស់ព្រួយ និងអាចជួយឱ្យធូរស្បើយអារម្មណ៍។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
Previous Quote navigate_next
បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនា គឺជាគ្រឿងគ្រៅ ឬអាច ថាជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគត ភ្លឺថ្លា ប្រកបដោយសក្តានុពល និងអំណាចដ៏ខ្លាំងក្លាអស្ចារ្យ ពោរពេញ ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើជីវិតគ្មានបញ្ហាប្រឈម ភាព លំបាក និងសេចក្តីទុក្ខវេទនាទាំងនោះទេ នោះយើងនឹងក្លាយជាមនុស្ស មើលមិនឃើញវែងឆ្ងាយ យល់ដឹងរាក់កំភែល និងមិនយល់ពីអ្វីដែលជា គុណតម្លៃពិតប្រាកដនៃអច្ឆរិយភាពរបស់ជីវិតឡើយ។ សុខសុភមង្គល សេចក្ដីអំណរ ទុក្ខសោក និងសេចក្ដីលំបាកវេទនា ទាំងអស់នេះហើយ គឺជាមាគ៌ាដ៏ពិតប្រាកដ និងពេញលក្ខណៈនៃជីវិត របស់យើង។