menu
close
ទំព័រដើម
អំពីស្ថាបនិក
កម្រងទស្សនៈ
ការបោះពុម្ពផ្សាយ
English
Khmer
ស្វែករក
schedule
Jan 30, 2021
ខ្ញុំសព្វថ្ងៃ គឺជាលទ្ធផលដែលបានមកពីការស្តីប្រដៅអប់រំរបស់ឪពុកម្តាយខ្ញុំតាំងពីខ្ញុំដឹងក្ដីមកម៉្លេះ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before
Next Quote
ជីវិតគឺជាចង្កោមសម្ពាយដែលមានគ្រប់រសជាតិ។ ដូច្នេះសូមចូលរួមបរិច្ចាគ ទទួលយក និងចែករំលែកទាំងអស់គ្នា។ សូមរៀនរស់នៅដោយចុះសម្រុងនឹងគ្នា។
Previous Quote
navigate_next
ទំនាស់រវាង “ការរវើរវាយ” និង “ភាពប្រាកដនិយម”
ឧបមាយើងយល់ច្បាស់ពីកម្មផល, ល្អនិងអាក្រក់, សន្ដិភាពនិងភាពចុះសម្រុងគ្នា និងការយោគយល់និង អធ្យាស្រ័យ។ ឧបមាយើងយល់ច្បាស់ដូចៗគ្នា អំពីបេសកកម្មនិងចក្ខុវិស័យឆ្ពោះទៅរកភាពចម្រុងចម្រើន និងចីរភាពនៃជាតិសាសន៍យើង។ ឧបមាយើងមានអំណាច មានទ្រព្យសម្បត្តិមហាសាល ជាមហាសេដ្ឋី និងជាបញ្ញវន្តមានចិត្តសប្បុរស ចេះឈឺឆ្អាល និងធ្វើច្រើនជាងអ្វីដែលពួកគាត់បាននិងកំពុងធ្វើ។ អ្វីៗទាំងអស់ខាងលើ ឧបមាមេដឹកនាំទាំងអស់អាចធ្វើឱ្យយើងស្វាងពីការរវើរវាយនេះ ហើយធ្វើឱ្យយើងមើលពីភាពប្រាកដនិយម នោះជារឿងដ៏ប្រពៃ។ យើងពិតជាអាចធ្វើបានច្រើនជាងអ្វីដែលយើងធ្លាប់ធ្វើកន្លងមកទៅទៀត ដូចជាការគាំទ្រ ការផ្តល់ភក្តីភាព ការគោរព និងការលើកតម្កើងគ្នាជាដើម។ សូមដឹកនាំខ្លួនយើងឱ្យកាន់តែប្រសើរឡើងជាលំដាប់។