ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
schedule

Jul 05, 2023

ខ្ញុំត្រូវតែរម្លឹកខ្លួនឯងជានិច្ចថា ខ្ញុំត្រូវតែរៀនឱ្យដូចរាងកាយរបស់ខ្ញុំដែលលូតលាស់ដូច្នេះដែរ ហើយក៏ត្រូវតែរីកចម្រើនពីអ្វីដែលខ្ញុំបានរៀននោះដែរ។ សរុបសេចក្ដីមក ទ្រឹស្តីនៃការវិវឌ្ឍរីកចម្រើនគឺផ្អែកទៅលើដំណើរការសិក្សារៀនសូត្រ និងការអនុវត្ត។ សូមកុំភ្លេចរាល់កំហុសឆ្គងដែលធ្លាប់កើតមាន ហើយត្រូវតែសិក្សាឡើងវិញរាល់បញ្ហា និងចំណុចខ្វះខាតទាំងឡាយដែលយើងធ្លាប់ជួបប្រទះនាពេលកន្លងមក។ ខ្ញុំត្រូវតែផ្តល់ការកោតសរសើរចំពោះអំពើល្អ និងអធ្យាស្រ័យរាល់កំហុសឆ្គងដែលកើតមានឡើង ព្រោះថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ