ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
schedule

Sep 13, 2023

អ្នកជាមនុស្សសំខាន់ចំពោះមនុស្សជាច្រើនក្នុងរូបភាពផ្សេងៗគ្នា។ ជួនកាលមនុស្សជាច្រើនសរសើរ និងគោរពអ្នកដូចទៅនឹងឪពុកម្តាយ លោកគ្រូអ្នកគ្រូ រៀមច្បង អ្នកប្រឹក្សាយោបល់ មនុស្សគំរូ បងប្អូនប្រុសស្រី មិត្តភក្ដិ ហើយពេលខ្លះអាចជាបុគ្គលដ៏ជាទីទុកចិត្តបំផុត។ ដូច្នេះសូមកុំមានអារម្មណ៍ថាអ្នកជាមនុស្សគ្មានន័យឱ្យសោះ។ ចូរមានទំនុកចិត្តលើខ្លួនឯង និងបន្តបង្កើតចំណាប់អារម្មណ៍វិជ្ជមានឱ្យបានច្រើនវិធីតាមតែអាចធ្វើបាន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ