skip to Main Content

អ្នកបន្ដវេនត្រូវតែជាបុគ្គលដែលមានបុគ្គលិកលក្ខណៈពិសេសជាងគេ សមត្ថភាពលើសគេ ចំណេះដឹងខ្ពស់លើសគេ គំនិតទូលំទូលាយជាងគេ ធ្វើសកម្មភាពច្រើនលើសគេ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងអាចដឹកនាំក្រុមការងារធ្វើអ្វីមួយបានដោយប្រសិទ្ធភាពខ្ពស់។

Read More

បើការបង្កើនធនធានមនុស្សត្រូវខកខាន នោះប្រទេសជាតិនឹងប្រែជាក្រៀមក្រោះ ហើយបើសិនជាយើងនៅតែមិនបង់បោះ ពេលនោះធនធានក៏អស់ ប្រទេសក៏នឹងសោះសូន្យ ដូចក្បួនដែលគ្មានការអភិវឌ្ឍនិងរីកចម្រើន។

Read More

ការដែលមានក្តីស្រឡាញ់ ការចេះអធ្យាស្រ័យ និងការអនុគ្រោះ នឹងអាចផ្ដល់ឱ្យយើងនូវទំនុកចិត្ដ និងឱ្យយើងអាចធ្វើរឿងរ៉ាវល្អៗជាច្រើនជូនដល់សង្គម ខ្លួនឯង គ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក។ ដូច្នេះ សូមយើងទាំងអស់គ្នាចែករំលែកក្តីស្រឡាញ់ ផ្តល់ក្តីអនុគ្រោះ និងមេត្តាធម៌ដល់គ្នាទៅវិញទៅមក ដើម្បីយើងអាចរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព ក្តីចម្រុងចម្រើន និងការអភិវឌ្ឍ។

Read More

ធម៌ទាំងប្រាំពីរ ពេលគេជេរ យើងជូនពរ ពេលគេភរ យើងកុំជឿ ពេលគេអឿ យើងចេះឱន ពេលគេជះភ្លើង យើងជះទឹក ពេលគេជះប្រេង យើងជះខ្សាច់ ពេលគេកាត់ផ្តាច់ យើងតស្ពាន ពេលគេធ្វើបុណ្យ យើងធ្វើទាន សូមអ្នកចាំឱ្យបានច្បាស់ កុំផ្តេសផ្តាសប្រយ័ត្នលិចខ្លួន។ សូមកាន់ធម៌ទាំងប្រាំពីរឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវរួបរួមដាស់តឿនគ្នា ទៅវិញទៅមក។ បើអ្នកខឹងសូមនឹកដល់ធម៌ទាំងប្រាំពីរ ព្រោះថាវាអាចជា គម្ពីរនាំឱ្យយើងអស់ព្រួយ និងអាចជួយឱ្យធូរស្បើយអារម្មណ៍។

Read More

បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនា គឺជាគ្រឿងគ្រៅ ឬអាច ថាជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគត ភ្លឺថ្លា ប្រកបដោយសក្តានុពល និងអំណាចដ៏ខ្លាំងក្លាអស្ចារ្យ ពោរពេញ ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើជីវិតគ្មានបញ្ហាប្រឈម ភាព លំបាក និងសេចក្តីទុក្ខវេទនាទាំងនោះទេ នោះយើងនឹងក្លាយជាមនុស្ស មើលមិនឃើញវែងឆ្ងាយ យល់ដឹងរាក់កំភែល និងមិនយល់ពីអ្វីដែលជា គុណតម្លៃពិតប្រាកដនៃអច្ឆរិយភាពរបស់ជីវិតឡើយ។ សុខសុភមង្គល សេចក្ដីអំណរ ទុក្ខសោក និងសេចក្ដីលំបាកវេទនា ទាំងអស់នេះហើយ គឺជាមាគ៌ាដ៏ពិតប្រាកដ និងពេញលក្ខណៈនៃជីវិត របស់យើង។

Read More

ខឹងខូច ខឹងខាត ខឹងខុស ខ្នាតខឹងខូចអារម្មណ៍ ខឹងឥតសន្សំ ខឹងសៅហ្មង ខឹងម្តងៗ ខឹងមួរម៉ៅ ខឹងយូរទៅ ខឹងដំបៅចិត្ត ខឹងគ្មានពេលគិត ខឹងប្រមាថគេ ខឹងប៉ុនទនេ្ល ខឹងកើតស្ត្រេស ដូច្នេះសូមកុំខឹង កុំគុំកួន យើងត្រូវខ្ជាប់ខ្ជួននូវធម៌ខន្តី។

Read More

ខ្ញុំសូមសម្ដែងនូវសមានចិត្តថា ខ្ញុំពិតជាពុំអាចប្រៀបធៀបបទពិសោធរបស់ខ្ញុំជាមួយ នឹងនរណាម្នាក់បានឡើយ ហើយក៏កាន់តែមិនអាច ប្រៀបធៀបបានថា នរណាមានភ័ព្វសំណាងជាងនរណា ដែរ ព្រោះខ្ញុំជឿថាវាមានរឿងរ៉ាវនឹកស្មានមិនដល់ជា ច្រើននៅពីក្រោយរូបភាពដែលកែវភ្នែកយើងបានឃើញ។

Read More

ញុំសង្ឃឹមថា យុវជនរបស់យើងនឹងក្លាយជាមាសពេជ្រដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ហើយយើងត្រូវការពួកគេមកធ្វើជាអ្នកជួសជុលអតីតកាលដ៏ជូរចត់កន្លងមក និងប្រែក្លាយរឿងគ្រប់យ៉ាងឱ្យមានតម្លៃដ៏វិសេសវិសាលបំផុតប្រកបដោយមោទនភាពសម្រាប់ប្រជាជន និងប្រជាជាតិខ្មែរយើងទាំងមូល។

Read More
Back To Top