ធ្វើអ្វីក៏ដោយ ត្រូវដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឯងឱ្យបានច្បាស់។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បទពិសោធគ្រប់រសជាតិនៃជីវិត គឺកើតឡើងពីការលះបង់របស់អ្នកមានគុណ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
បើយើងរកស៊ីដើម្បីអនាគតកូន អ៊ីចឹងគ្មានអ្វីសំខាន់ជាងការយកចិត្តទុកដាក់ទៅលើកូនៗយើងឡើយ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចូរកំណត់និយមន័យនៃពាក្យ សុភមង្គល សម្រាប់ខ្លួនអ្នក ព្រោះមានតែអ្នកទេដែលអាចកំណត់វាបាន។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចៅហ្វាយនាយល្អ គឺជាបុគ្គលដែលអាចដឹកនាំ និងអប់រំបុគ្គលិកដែលអសកម្មឱ្យក្លាយទៅជាបុគ្គលិកគំរូ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ការដឹកនាំដ៏ត្រឹមត្រូវ គឺការដឹកនាំដែលមានផែនការច្បាស់លាស់និងអំណោយផលដល់មនុស្សទូទៅ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី