skip to Main Content

គោលបំណងនៃការលូតលាស់ ជោគជ័យ អភិវឌ្ឍ និងរីកចម្រើន គឺដើម្បីឱ្យក្មេងជំនាន់ក្រោយយល់ដឹង យល់ធ្វើ ទទួលស្គាល់ ស្រឡាញ់ និងពេញចិត្ត យើងត្រូវតែបង្កឥរិយាបថសាមញ្ញភាពក្នុងការបណ្ដុះបណ្ដាល ឱ្យឱកាស និងបង្កអំណោយផលដល់ក្មេងៗជំនាន់ក្រោយ។ ពោលយើងកុំបង្កឱ្យមានភាពលំបាក តឹងតែង ស្មុគស្មាញ ពិបាកយល់ និងពិបាកទទួលក្នុងការបន្ដវេនពីយើងប្រកបដោយនិរន្ដរភាព។

Read More

ធ្វើអ្វីក៏ដោយត្រូវចេះលើកស្ទួយ និងចេះឱ្យតម្លៃខ្លួនឯង ពីព្រោះលើលោកនេះកម្រមានអ្នកណាម្នាក់ឱ្យតម្លៃយើងណាស់។ ដូច្នេះដើម្បីជាការលើកទឹកចិត្តចំពោះខ្លួនឯង យើងត្រូវចេះទទួលស្គាល់ ទទួលយក និងមានមោទនភាពនូវអ្វីដែលយើងធ្វើបាន ទន្ទឹមនឹងការឱ្យតម្លៃខ្លួនឯង និងអ្នកដទៃឱ្យតម្លៃមកលើយើង។

Read More

ប្អូនៗទាំងអស់គ្នាត្រូវខំ ខំដើម្បីខ្លួនឯង ខំដើម្បីគ្រួសារ ខំដើម្បីអនាគត និងដើម្បីប្រទេសជាតិ។ នៅលើលោកនេះគ្មាននរណាជួយប្អូនបានទេ មានតែយើងត្រូវចេះជួយខ្លួនឯង។ ដូច្នេះហើយ ចូរធ្វើអ្វីក៏ដោយ ធ្វើយកចិត្តទុកដាក់ ធ្វើយកស្នាដៃ ធ្វើឱ្យបានអស្ចារ្យ កុំចាំបាច់ធ្វើដើម្បីនរណាម្នាក់។

Read More

បើយើងទទួលបានការអប់រំខ្ពស់ ត្រឹមត្រូវ ហើយមានចំណេះដឹងពិតប្រាកដ យើងគួរតែធ្វើជាគំរូ ចេះចែករំលែក​ ចេះទទួលខុសត្រូវ ដឹងឮ ឈឺឆ្អាល ថ្លឹងថ្លែង ម្ចាស់ការ ប្រកបដោយគុណធម៌ និងយុត្តិធម៌ ទើបប្រទេសយើងមានការអភិវឌ្ឍ។

Read More
Back To Top