skip to Main Content

មិត្តភាពពិតប្រាកដ គឺដូច​ទៅ​នឹង​ក្តី​ស្រឡាញ់។ ចំណែក​ឯ​ក្តី​ស្រឡាញ់​ពិត​ប្រាកដ គឺ​ដូច​ទៅ​នឹង​ជីវិត​ដូច្នោះ​ដែរ។ ជីវិត​ពិត​ទោះ​បីជាយ៉ាង​ណា​ក្តី គឺ​គ្រាន់​តែ​ជា​កម្រង​រឿង​រ៉ាវ​គ្រប់​រស​ជាតិ ទាំង​ផ្អែម​ល្ហែម​និង​ល្វីង​ជូរចត់ នៅក្នុង​មួយ​ឆាក​ជីវិត​រស់នៅ​តែ​ប៉ុណ្ណោះ ថ្ងៃ​ណា​មួយ​វា​នឹង​បាត់បង់​ ឬ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទៅ​វិញ​ជាក់​ជា​មិន​ខាន។ ដូច្នេះ សូម​ផ្តល់​ក្តី​ស្រឡាញ់​និង​រស់នៅ ទាន់​អ្នក​នៅ​អាច​ធ្វើ​បាន ព្រោះ​ទាំង​ក្តី​ស្រឡាញ់​និង​ជីវិត​គឺ​មិន​អចិន្ត្រៃយ៍​ឡើយ ហើយ​យើង​គ្រប់​គ្នា​ក៏​មិន​មែន​អមតៈ​ដែរ។

Read More

និយាយឱ្យ​​ចំ​ទៅ​បណ្ឌិត (Ph.D) គឺប្រៀប​ដូច​ជា​ទឹក​មួយ​តំណត់​ក្នុង​មហា​សាគរ​ប៉ុណ្ណោះ ដូច្នេះ​សូម​ព្យាយាម​ឱ្យ​​កាន់​តែ​មាន​វិជ្ជា​ជីរៈ​ជាង​មុន​និង​រមទម​ជា​មុន ខណៈ​ពេល​ដែល​​អ្នក​ទទួល​បាន​ងារ​ជា​បណ្ឌិត។

Read More

បុគ្គលដែលប្រកបដោយគតិបណ្ឌិតពិត គឺបុគ្គលដែលតែងតែផ្ដល់នូវគំនិតវិជ្ជមាន គំនិតច្នៃប្រឌិតថ្មីៗ និងគំនិតជឿនលឿនដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនមានការអភិវឌ្ឍឈានទៅមុនជាប្រចាំ។

Read More

នៅពេលជួបបញ្ហាប្រឈមមួយចំនួន លុយមិនអាចជួយអ្វីយើងបានទាល់តែសោះ។ ផ្ទុយទៅវិញ មានតែសេចក្តីសង្ឃឹម ភាពមោះមុត និងការជឿជាក់លើខ្លួនឯងតែប៉ុណ្ណោះ ដែលអាចជួយតម្រែតម្រង់ផ្លូវឱ្យយើងបានទៅដល់កន្លែងដែលយើងចង់ទៅ។

Read More
Back To Top