skip to Main Content

ខ្ញុំបានក្លាយ​ជា​វេជ្ជបណ្ឌិត ម៉េងលី នៅ​គ្រា​ដែល​ខ្ញុំ​មាន​គ្រួសារ​របស់​ខ្ញុំ បុគ្គលិក​របស់​ខ្ញុំ មិត្ត​ភក្តិ​របស់​ខ្ញុំ និង​អ្នក​ទាំង​អស់​គ្នា​ជា​សមាជិក។ ប្រសិន​បើ​អ្នក​ធ្លាក់​ជ្រោះ សូម​ឱ្យ​ជ្រោះ​នោះ​រាក់កុំ​ឱ្យ​ជ្រៅ តែ​បើ​ជ្រៅ​សូម​ឱ្យ​មាន​បាត​ដៃ​ទេវតា​ជួយ​សង្រ្គោះ​លើក​អ្នក​ឡើង​មក​វិញ។ សូម​កុំ​ឯកោ និង​កុំ​បោះ​បង់​ចោល។

I became Dr. Mengly the day I got my team and that’s all of you: my family, staff, and friends. If you ever fall off the cliff, may it be shallow; and if it’s otherwise, let there be an angel…

Read More

ស្នាមញញឹម​ដែល​មិន​ស្រស់​ស្រាយ នោះ​មិន​មែន​ជា​ស្នាម​ញញឹម​ទេ ហើយ​ភាព​ស្រស់​ស្រាយ​ដែល​មិនផុស ចេញ​ពី​បេះដូង និង​មិន​បាន​បង្ហាញ​តាម​រយៈ​ក្រសែ​ភ្នែក ក៏មិន​មែន​ជា​ភាព​ស្រស់​ស្រាយ​ដែរ។ ដូច្នេះ​សូមញញឹម​ដោយ​ស្រស់​ស្រាយ ព្រោះ​វា​ផ្តល់​ថាមពល​វិជ្ជមាន​ដល់​អ្នក​ដទៃ។

A smile without its charm isn’t a smaile, and a charm that is not from the heart and seen in the eyes isn’t charming either. So, smile charmingly because it radiates positive energy.

Read More

ចូរចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ដោយ​ថាមពល និង​ដោយ​ភាព​ស្រស់​ស្រាយ​ជាមួយ​នឹង​ទស្សនៈ​វិជ្ជ​មាន និង​សុទិដ្ឋិ​និយម​ចំពោះ​ជីវិត​ជា​ដរាប។

Always start your day afresh with a positive outlook and an optimistic view on life and be fully charged.

Read More

មនុស្សល្អ​ប្រកប​ដោយ​វិចារណ​ញ្ញាណ តែង​តែ​មាន​ជំហរ និង​ប្រើ​ហេតុ​ផល​សម​រម្យ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំង​អស់​ប្រកប​ដោយ​យុត្តិធម៌ និង​ភាព​ស្លូត​ត្រង់។

Good and sensible people have stand and use reasons to answer all things with a sense of fairness and decency.

Read More

ដើម្បីជោគជ័យ និង​អភិវឌ្ឍ​ខ្លួន អ្នក​ត្រូវ​មាន​ភាព​ក្លាហាន ម៉ឺងម៉ាត់ ហ្មត់ចត់ មោះមុត និង​ហ៊ាន​តស៊ូ​ក្នុងការ​ប្រកួត​ប្រជែង។

In order to advance yourself and be successful, you have to be brave, firm, courageous and challenging.

Read More

ជីវិតជាការ​លំបាក​ដែល​គ្មាន​ដែន​កំណត់ ប៉ុន្តែ​ការ​លំបាក​ដែល​មាន​បេសក​កម្ម​ច្បាស់​លាស់ គឺជា​ការ​លំបាក​ដែល​មាន​ទស្សន​វិស័យ​ដ៏​ត្រឹមត្រូវ។

Life in itself is an endless challenge, but challenges with a mission are challenges with vision.

Read More

មនុស្សម្នាក់ៗ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន។ មិន​ថា​ពី​មុន ពេល​នេះ​ឬ​ទៅ​ថ្ងៃ​មុខ​ឡើយ ពោល​អ្នក​តែង​តែ​ជា​បុគ្គល​សំខាន់​ យ៉ាង​ហោច​ណាស់​ក៏​ចំពោះ​អ្នក​ណា​ម្នាក់​ដែរ។ ដូច្នេះ​ចូរ​ខិត​ខំ​ប្រឹង​ឡើង ហើយ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ទៀត។ ចូរ​ផ្ចង់​ស្មារតី​ទៅ​លើ​គោល​ដៅ​ទាំង​ឡាយ​របស់​អ្នក និង​ធ្វើ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​បំផុត។

You are special in your own unique ways. You were, are and will always be relevant; at least to someone. So, chin up! keep moving. Focus on your goals and do what you do best.

Read More

យើងត្រូវពឹងផ្អែក​លើ​ខ្លួន​យើង​ផ្ទាល់ កុំផ្ដេកផ្ដួល​តែ​ទៅ​លើ​រាជរដ្ឋា​ភិបាល​នោះ ព្រោះ​ពួកគេ​ក៏​កំពុង​តែ​ពុះពារ​​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដើម្បី​អភិវឌ្ឍ​យើង និង​ប្រទេសជាតិ​យើងដែរ។ ពលរដ្ឋ​នីមួយៗ​ត្រូវចេះ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង សូម​កុំ​ផ្ដេកផ្សំ​ផ្ដួល​១០០%​ទៅ​លើ​រាជរដ្ឋា​ភិបាល ព្រោះ​ប្រទេស​នីមួយៗ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ គឺ​ត្រូវ​ការ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ចូល​រួមចំណែក​នៃ​ការ​អភិវឌ្ឍ​នោះ។

Read More
Back To Top