skip to Main Content

យើងហ៊ាន​វាយ​ចោរ ដោយ​សារ​ចោរ​នោះ​ជា​ចោរក្រ ចោរ​អត់​ឃ្លាន និង​ចោរ​ញៀន​គ្រឿង​ញៀន ប៉ុន្ដែ​យើង​ក៏​គួរ​តែ​ហ៊ាន​ចាប់​ចោរ​ធំ ចោរ​មាន ដែល​កំពុង​ឈ្លាន​ពាន នាំ​គ្រឿង​ញៀន​មក​បំពារ​បំពាន​បំផ្លាញ​សង្គម​យើង​ផង​ដែរ។

Many become a criminal because of poverty, hunger and extreme disparity. On the other hand, many become a criminal out of having too much. The latter become a criminal by choice; and they are who create criminals out of disparity.…

Read More

របស់របរណា​ដែល​យើង​ឈប់​ប្រើប្រាស់ សូម​ចែក​រំលែក​ទៅ​អ្នកដទៃ សូម​ចែក​រំលែក​​ទៅ​​អ្នក​​ដែល​ខ្វះ​ខាត ត្រូវ​ចេះ​ធ្វើ​បុណ្យ ធ្វើទាន កុំទុក​រហូត​ដល់​ពុកផុយ ស្អុយ ឬ​ក៏​រហូត​ដល់​ប្រើប្រាស់​មិន​កើត​ទើប​ឲ្យ​គេ។ វា​ជា​របស់​ធម្មតា​សម្រាប់​យើង​មែន ប៉ុន្តែ​វា​អាច​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ។ ចំពោះ​យើង​មាន​ម្ហូប​អាហារ​ខ្លះ ប្រហែល​ជា​យើង​មិន​​ចង់​ញាំុ​នោះ​ទេ ប៉ុន្តែ​វា​អាច​ជា​ម្ហូប​អាហារដ៏​​​ឈ្ងុយ​ឆ្ងាញ់​ពិសេស​សម្រាប់​អ្នក​ដទៃ។

Read More

ដើម្បីជោគជ័យ​ក្នុង​វិស័យអប់រំ អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​​៣​កត្ដា គឺ​ត្រូវ​មាន​គុណភាព វិន័យល្អ និងសេវាកម្ម​ថ្លៃថ្នូរ។​ មាន​ន័យថា ដើម្បី​ផ្ដល់​ការ​អប់រំ​ដល់​យុវវ័យ​របស់យើង យើង​ជា​អ្នក​អប់រំ​ត្រូវ​ផ្ដោតទៅ​លើ៣​កត្ដាធំៗ ទី១ គឺ​​គុណ​ភាព​​នៃ​ការសិក្សា ទី២ គឺវិន័យ និង​ការអប់រំ​សីលធម៌ ហើយ​និង​ការ​ដឹង​ខុសត្រូវ​ទៅ​ដល់​សិស្ស ទី៣ ការផ្ដល់​​សេវាកម្ម​​ថ្លៃថ្នូរ​ដល់​​សិស្ស បុគ្គលិក និង​អតិថិជន។

Read More

​គេថា តក់ៗពេញបំពង់ ប៉ុន្ដែ​តិចៗ​ក៏​បំផ្លាញ​អស់​ដែរ។ ​ដូច្នេះ​ហើយ​យើង​កុំ​មើល​ស្រាល​បញ្ហា​ក្នុង​ជីវិត ហើយ​កុំ​បណ្ដោយ​តាម​ព្រេង​វាសនា​ក្នុង​ការ​ទុកដាក់​ចាយ​វាយ​ឲ្យ​សោះ។ យើងត្រូវ​ចេះ​យកចិត្ត​ទុកដាក់​គ្រប់​កិច្ចការ​និង​ភារកិច្ច​ទាំងអស់ ហើយក៏​ត្រូវតែ​យក​ចិត្តទុក​ដាក់​ក្នុង​ការចាយ​វាយ​ផងដែរ។

Read More

សូមរួម​ចំណែក​ក្នុង​សង្គម​មួយ​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដោយ​ការ​ចែក​រំលែក។ យើង​ជា​មនុស្ស​ដូច​គ្នា ដូច្នេះ ចូល​រួម​ធ្វើ​អំពើ​ល្អ និង​ផ្តល់​ក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​ជួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។

Let’s be part of a loving, caring and sharing society. We are one. So, please be kind and love each other. Reach out and lead a helping hand.

Read More

ខ្ញុំបរិច្ចាគ ខ្ញុំ​ចែក​រំលែក​ច្រើន​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​រួច ពី​ព្រោះ​ខ្ញុំ​ស្ទើរ​តែ​មិន​អាច​រស់​នៅ​ដោយ​សប្បាយ​រីករាយ​ពិត​ប្រាកដ និងស្ងប់​ចិត្ត​ឡើយ ខណៈ​ពេល​ជុំ​វិញ​ខ្លួន​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ភាព​ក្រីក្រ​នៃ​ប្រជាជន​របស់​ខ្ញុំ។

I donate and share as much as I can because it is almost impossible to be truly happy and satisfied when surrounded by the poverty of my own people.

Read More

អ្វីដែលខ្ញុំ​​ស្អប់​បំផុត​ក្នុង​មួយ​ជីវិត​នេះ គឺ​អំពើ​ពុក​រលួយ ព្រោះ​វា​ជា​សត្រូវ​ជួជាតិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ស្អប់​បំផុត​​ការ​​បែង​​ចែក​ឋាន​និយម​​ការ​មើល​ងាយ​គេ និង​ការ​ប្រកាន់​បក្ស​ពួក។ ព្រោះ​ទង្វើ​ទាំង​អស់​នេះ​នាំ​មក​នូវ​ផល​វិបាក​ដល់​សង្គម និង​ប្រទេស​ជាតិ។

Read More

សង្គមមាន៥គឺ៖ -សង្គមទី១ គឺ​ក្រុម​គ្រួសារ​ដែល​ជា​សង្គម​សំខាន់​ជាង​គេ​ នាំ​មក​នូវ​សេចក្តី​សុខ -សង្គមទី២ គឺ​សង្គម​សាលា​រៀន​ដែលជា​កន្លែង​អប់រំ -សង្គមទី៣ គឺ​អ្នក​អាណា​ព្យាបាល​ទី២ (គ្រូប​ង្រៀន) -សង្គមទី៤ គឺ​សង្គម​ជុំ​វិញ​នៃ​ការរស់​នៅ​របស់​យើង -សង្គមទី៥ គឺ​មិត្ត​ភក្តិ​​ដែល​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដល់​យុវវ័យ ដូច្នេះ​ហើយ​សូម​លោក​ឪពុក អ្នកម្តាយ និង​អ្នកអាណា​ព្យាបាល​មេត្តា​យក​ចិត្ត​ទុក​ដាក់​លើ​​កត្តា​ទាំង​៥​សង្គម​នេះ។

Read More

មិនថាមាន​ឧបសគ្គ​អ្វី​ក៏​ដោយ យើង​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច។ ព្រះពុទ្ធ​តែង​ចាំ​ជួយ​បង្ហាញ​ផ្លូវ ដរាប​ណា​យើង​នៅ​តែ​បន្ត​ដើរ​ទៅ​មុខ​ដោយ​មិន​បោះបង់។

Despite all the ups and downs, let’s keep walking. Buddha will always be on our side to show us the way and guide us as long as we keep walking.

Read More
Back To Top