skip to Main Content

​ធ្វើជំនួញ​ដោយ​គ្មាន​ចំណង់ចំណូលចិត្ត​ចំណេះ​ដឹង​ ​ជំនាញ​ ​និង​បទ​ពិសោធ​ច្បាស់លាស់​ ​គឺ​ប្រៀបបានទៅ​នឹង​ថ្ងៃរះ​ដល់​ចំណុច​កំពូល​ ​រួចហើយ​ក៏​លិច​បាត់​ទៅវិញ​។

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ដើម្បី​ជោគជ័យ​ក្នុង​សង្គម​ ​និង​ក្រុម​គ្រួសារ​ ​សូម​កុំ​ខ្លាច​គេ​ ​កុំ​ភ័យ​ ​កុំ​អៀន​ ​កុំ​ខ្មាស​ ​ហើយ​សូម​កុំ​ចាញ់ប្រៀប​គេ​។​ ​ពោល​ត្រូវ​មាន​ភាព​ក្លាហាន​ ​ហ៊ាន​សួរ​ ​ហ៊ាន​ឆ្លើយ​ ​ហ៊ាន​និយាយ​ ​ហ៊ាន​សំណូមពរ​ ​ហើយ​ហ៊ាន​ឆ្ងល់​ ​ហ៊ាន​ទើស​ ​និយាយរួម​ត្រូវ​ហ៊ាន​ងើប​ឈរ​ដោយ​ទំនុក​ចិត្ត​ខ្ពស់​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ការ​ចាប់ផ្ដើម​អាជីវកម្ម​អ្វីមួយ​ ​យើង​មិន​អាច​ធ្វើឡើង​ដោយបង្ខំ​នោះ​ទេ​ ​គឺ​ត្រូវធ្វើ​ដោយ​កម្លាំងចិត្ត​ប្រកបដោយ​ឆន្ទៈ​ ​មានមនសិការ​ខ្ពស់​ ​និង​ព្យាយាម​អត់ធ្មត់​ ​ពិសេស​រៀន​ឱ្យ​មានគំនិត​គិត​ជ្រៅ​ជាមុន​សិន​ ​នោះ​ទើប​ជោគជ័យ​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

មិនថា​ស្អុយ​ឬ​ក្រអូប​ ​វា​សុទ្ធតែ​ចេញពី​មាត់​យើង​ ​ដូចគ្នា​នេះ​ដែរ​ ​មិនថា​ល្អ​ឬ​អាក្រក់​ ​សុទ្ធតែ​ឌូ​ត​ចេញ​មកពី​កែវភ្នែក​របស់យើង​។​ ​ដូច្នេះ​ហើយ​ចូរ​យើង​មើល​អ្វីៗ​ក្នុង​ផ្លូវ​ល្អ​ឱ្យ​បាន​ច្រើន​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ក្លាយ​ជា​អ្នកជំនួញ​ដ៏​ពូកែ​ ​វា​មិន​ផ្តោត​សំខាន់​តែ​លើ​ជំនាញ​ណាមួយ​នោះ​ទេ​ ​សំខាន់​គឺ​អ្នក​ខ្លួនឯង​ចេះ​ពី​ជំនាញ​នៃ​ជំនួញ​នោះ​ក​ម្រិ​ត​ណា​ ​និង​មានចំណេះ​ដឹង​បន្ថែម​ក​ម្រិ​ត​ណា​ពី​ជំនួញ​នោះ​ប៉ុណ្ណោះ​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

គ្រប់គ្នា​ទាំងអស់​មិនថា​នរណា​ជា​នរណា​ទេ​ ​ឬ​ស្ថិត​ក្នុង​ឋានៈ​អ្វី​ឡើយ​ ​តែងតែ​មាន​សីលធម៌​ ​និង​គុណធម៌​ល្អ​នៅ​ក្នុង​ខ្លួន​ ​ប៉ុន្ដែ​សំខាន់​យើង​ដឹង​ឬ​អត់​? ​ហើយ​ចេះ​ឆ្កឹះ​យក​វា​មក​ប្រើ​ឬទេ​?​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ប្ដី​ប្រពន្ធ​មិន​ហៅថា​ប្ដី​ប្រពន្ធ​ទេ​ ​បើមិនទាន់​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​កោងខ្នង​ ​ហើយ​មាន​ក៏​ពុំ​ហៅថា​មាន​ដែរ​ ​បើ​ពុំទាន់​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ឆាក​ជីវិត​ ​ព្រោះ​ការ​វិនិច្ឆយ​នៅ​ចុងបំផុត​នៃ​ជីវិត​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ដើម្បី​ជំរុញ​ឱ្យ​បុគ្គលិក​មានការ​វិវឌ្ឍ​ ​យើង​ជា​អ្នកដឹកនាំ​ត្រូវ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ ​បង្រៀន​ឱ្យ​មាន​បទ​ពិសោធ​តាម​ជំនាញ​ ​និង​ជំរុញ​ឱ្យ​គេ​ជា​មនុស្ស​ចេះ​អភិវឌ្ឍ​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ការ​រួមចំណែក​ជួយ​សង្គម​ ​មិន​សន្មត​ថា​យើង​ត្រូវតែ​បរិច្ចាគ​លុយ​ ​ឬ​ទ្រព្យសម្បត្ដិ​នោះ​ទេ​ ​ប៉ុន្ដែ​បរិច្ចាគ​ត្រឹមតែ​ទឹកចិត្ដ​ ​និង​ជួយ​ជា​គំនិត​ ​នោះ​ក៏​ជា​សិល្បៈ​នៃ​ការ​ចែករំលែក​ជួយ​ដល់​សង្គម​ដែរ​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top