skip to Main Content

យុវជន​យើង​សម័យ​ឥឡូវ​មួយ​ចំនួន​ ​តែងតែ​ធ្វើអ្វី​មួយ​ច្រើនតែ​តក់ក្រហល់​ ​ផ្លូវកាត់​ ​ខ្វារក​ ​និង​មាន​មហិច្ឆតា​ជ្រុល​ ​តែ​ដូចជា​អំពិលអំពែក​ ​ធ្វើ​នេះ​បន្ដិច​ ​ធ្វើ​នោះ​បន្ដិច​ ​ដោយ​មិន​នឹងន​ ​ទើប​បណ្ដាល​ឱ្យ​ពួកគេ​បរាជ័យ​ជាច្រើន​ ​និង​ជាបន្ដបន្ទាប់​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

គ្រូ​គឺជា​បុគ្គល​ស្រឡាញ់​ការអប់រំ​ ​មានមនសិការ​បណ្ដុះបណ្ដាល​សង្គម​ ​យុវជន​ ​និង​ប្រទេសជាតិ​ឱ្យ​លូតលាស់​រីក​ចម្រើន​។​ ​បុគ្គល​បែប​នេះ​ ​ហេតុអ្វី​សង្គម​យើង​មិនសូវ​ឱ្យ​តម្លៃ​ ​និង​គោរព​លើកស្ទួយ​ពេញលេញ​តាមការគួរ​?​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

សុភាសិត​ខ្មែរយើង​និយាយ​ថា​ ​សូម​កុំ​ដល់ត្រើយសើយគូទ​ ​ពោល​មនុស្សយើង​មិនដែល​ដល់​ត្រើយ​នោះ​ទេ​ ​កាលណា​ដល់​ត្រើយ​មានន័យ​ថា​ស្លាប់​។​ ​ដូច្នេះ​សូម​កុំ​សើយ​គូទ​ ​ហើយ​មេត្តា​ពិចារណា​សុភាសិត​ខ្មែរយើង​ឱ្យ​បាន​ល្អ​។​ ​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

មនុស្សខូច ក្អេងក្អាង កោងកាច ក្នុងសង្គមភាគច្រើនចេញមកពីកត្ដាដូចខាងក្រោម៖ ទី១​ ខ្វះភាពកក់កៅ្ដ និងសេចក្ដីស្រឡាញ់ ទី២ ខ្វះអ្នកឱបក្រសោប និងអ្នកពឹងផ្អែក ទី៣ ធ្លាប់ត្រូវបានគេធ្វើបាប និងជិះជាន់ ទី៤ រស់នៅក្នុងសង្គមពោរពេញដោយបរិយាកាសអាប់អួរ ទី៥ ភាគច្រើនរស់នៅក្នុងក្រុមគ្រួសារដែលបាក់បែក និងមានអំពើហិង្សា ទី៦ ហើយភាគច្រើនទៀតអត់បានចូលរៀននាំឱ្យខ្វះចំណេះដឹង និងមានឧត្ដមគតិតិច ដូច្នេះហើយសូមយើងយល់ពីតម្រូវការអ្នកទាំងនោះផង ដើម្បីផលប្រយោជន៍សង្គម និងប្រទេសជាតិ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

យុវជន​គប្បី​ចូលរួម​សកម្មភាព​បណ្ដុះបណ្ដាល​ហាត់​ការពិត​ ​និង​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​បាន​ច្រើន​ ​ដើម្បី​កើន​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​ឱកាស​ ​ព្រមទាំង​បទ​ពិសោធ​ល្អ​សម្បូរ​បែប​ក្នុង​ជីវិត​ការងារ​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ធំ​មិន​សន្មត​ថា​ខ្លាំង​ ​ហើយ​តូច​ក៏​មិន​សន្មត​ថា​ខ្សោយ​ដែរ​ ​ដូច្នេះ​ហើយ​ចូរ​យើង​ទាំងអស់គ្នា​កុំ​មើលតែ​លើ​បរិមាណ​ ​និង​សរីរាង្គ​ ​សូម​​​មើលទៅ​លើ​អត្ថន័យ​ ​ស្នាដៃ​ ​និង​គុណភាព​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

តើ​ក្នុង​ឆាក​ជីវិត​របស់​មេដឹកនាំ​នីមួយៗ​មាន​ប៉ុន្មាន​នាក់​ ​មាន​ប៉ុន្មាន​ដង​ ​ដែល​អាច​ចូលរួម​ប្រឡូក​សប្បាយរីករាយ​ ​ក្អាកក្អាយ​ ​ក្នុង​លក្ខណៈ​សាមញ្ញភាព​ជាមួយ​មហាជន​ទូទៅ​? ​ជីវិត​យើង​ខ្លី​ណាស់​ ​ដូច្នេះ​ក្នុងនាម​ជា​មេដឹកនាំ​សូម​ចូលរួម​ទាំងអស់គ្នា​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top