skip to Main Content

សុភាសិត​ខ្មែរយើង​និយាយ​ថា​ ​សូម​កុំ​ដល់ត្រើយសើយគូទ​ ​ពោល​មនុស្សយើង​មិនដែល​ដល់​ត្រើយ​នោះ​ទេ​ ​កាលណា​ដល់​ត្រើយ​មានន័យ​ថា​ស្លាប់​។​ ​ដូច្នេះ​សូម​កុំ​សើយ​គូទ​ ​ហើយ​មេត្តា​ពិចារណា​សុភាសិត​ខ្មែរយើង​ឱ្យ​បាន​ល្អ​។​ ​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

មនុស្សខូច ក្អេងក្អាង កោងកាច ក្នុងសង្គមភាគច្រើនចេញមកពីកត្ដាដូចខាងក្រោម៖ ទី១​ ខ្វះភាពកក់កៅ្ដ និងសេចក្ដីស្រឡាញ់ ទី២ ខ្វះអ្នកឱបក្រសោប និងអ្នកពឹងផ្អែក ទី៣ ធ្លាប់ត្រូវបានគេធ្វើបាប និងជិះជាន់ ទី៤ រស់នៅក្នុងសង្គមពោរពេញដោយបរិយាកាសអាប់អួរ ទី៥ ភាគច្រើនរស់នៅក្នុងក្រុមគ្រួសារដែលបាក់បែក និងមានអំពើហិង្សា ទី៦ ហើយភាគច្រើនទៀតអត់បានចូលរៀននាំឱ្យខ្វះចំណេះដឹង និងមានឧត្ដមគតិតិច ដូច្នេះហើយសូមយើងយល់ពីតម្រូវការអ្នកទាំងនោះផង ដើម្បីផលប្រយោជន៍សង្គម និងប្រទេសជាតិ។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

យុវជន​គប្បី​ចូលរួម​សកម្មភាព​បណ្ដុះបណ្ដាល​ហាត់​ការពិត​ ​និង​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​បាន​ច្រើន​ ​ដើម្បី​កើន​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​ឱកាស​ ​ព្រមទាំង​បទ​ពិសោធ​ល្អ​សម្បូរ​បែប​ក្នុង​ជីវិត​ការងារ​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ធំ​មិន​សន្មត​ថា​ខ្លាំង​ ​ហើយ​តូច​ក៏​មិន​សន្មត​ថា​ខ្សោយ​ដែរ​ ​ដូច្នេះ​ហើយ​ចូរ​យើង​ទាំងអស់គ្នា​កុំ​មើលតែ​លើ​បរិមាណ​ ​និង​សរីរាង្គ​ ​សូម​​​មើលទៅ​លើ​អត្ថន័យ​ ​ស្នាដៃ​ ​និង​គុណភាព​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

តើ​ក្នុង​ឆាក​ជីវិត​របស់​មេដឹកនាំ​នីមួយៗ​មាន​ប៉ុន្មាន​នាក់​ ​មាន​ប៉ុន្មាន​ដង​ ​ដែល​អាច​ចូលរួម​ប្រឡូក​សប្បាយរីករាយ​ ​ក្អាកក្អាយ​ ​ក្នុង​លក្ខណៈ​សាមញ្ញភាព​ជាមួយ​មហាជន​ទូទៅ​? ​ជីវិត​យើង​ខ្លី​ណាស់​ ​ដូច្នេះ​ក្នុងនាម​ជា​មេដឹកនាំ​សូម​ចូលរួម​ទាំងអស់គ្នា​។​

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

បើ​ជ្រុល​តែ​ឈានជើង​ទៅមុខ​ហើយ​ ​សូម​កុំ​ងាក​ក្រោយ​។​ ​ពិបាក​វា​ពិតជា​ពិបាក​ហើយ​ ​ក៏ប៉ុន្ដែ​បើ​មនុស្ស​រាប់​លាន​នាក់​គេ​ទៅ​បាន​ ​គេ​ធ្វើកើត​ ​ចុះ​ហេតុអ្វី​យើង​ទៅ​មិន​រួច​?

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top