skip to Main Content

ខ្ញុំមិនធ្លាប់គិតសោះឡើយថា ជីវិតខ្ញុំអាចបានមកដល់គោលដៅមួយដូចសព្វថ្ងៃនេះ។ នេះក៏ជាហេតុផលដែលខ្ញុំប្រាប់យុវជននៅក្នុងប្រទេសរបស់ខ្ញុំថា ពួកគេពិតជាមានសក្តានុពលពិសេសជាងអ្វីដែលពួកគេធ្លាប់គិតទៅទៀត។ ដូច្នេះ សូមយុវជនទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងដ៏ពិតប្រាកដរបស់ខ្លួនទៅមុខទៀតដើម្បីបានស្គាល់ន័យជីវិតដ៏ពិតប្រាកដ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ខ្ញុំបានរៀនច្រើនណាស់ពីទម្រង់ជីវិតខ្ញុំមួយនេះ ទើបខ្ញុំតែងតែបង្រៀនខ្លួនឯងឱ្យចេះអភ័យទោស និងបំភ្លេចនូវរឿងរ៉ាវគ្រប់យ៉ាង ពិសេសមនុស្សមួយចំនួនដែលបានរុញច្រានខ្សែជីវិតខ្ញុំឱ្យធ្លាក់ទៅក្នុងជ្រោះកម្មអកុសលដ៏មហាសែនវេទនា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ចូរក្រឡេកមើលជុំវិញខ្លួនអ្នក មើលពីជម្រៅចិត្តរបស់អ្នក ហើយឈ្វេងយល់ពីខ្លួនអ្នកឱ្យច្បាស់។ ចូរសួរខ្លួនអ្នកថា​ ហេតុអ្វីបានជាអ្នកមានវត្តមាននៅទីនេះ? ចូររកហេតុផលឱ្យឃើញ នោះអ្នកនឹងយល់ពីខ្លួនអ្នកកាន់តែច្បាស់។

Look around you, look within yourself, do soul searching. Ask yourself why you are here? Find your reasons; you will find yourself. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

រឿងរ៉ាវការពិតក្នុងចិត្ត គឺឋិតនៅលើទឹកមុខរបស់យើង ហើយទឹកមុខយើងនេះពិតជាមិនអាចលាក់បាំងនូវអារម្មណ៍នៃសេចក្តីចង់បាន និងទុក្ខវេទនាដែលយើងកំពុងមាននៅក្នុងចិត្តបានឡើយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ក្នុងទសវត្សរ៍១៩៧០ និង១៩៨០ ប្រជាជនស្ទើរគ្រប់រូបរងគ្រោះដោយសារភាពស្រេកឃ្លាន។ ថ្ងៃនេះយើងមានម្ហូប និងភេសជ្ជៈគ្រប់ប្រភេទពោរពាសនៅលើតុ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមិនដឹងពីរសជាតិ។ វាហាក់បីដូចជាឋានសួគ៌ និងឋាននរកជាឋានតែមួយដូច្នោះដែរ។

Back then in the 70s and 80s, almost everyone starved. Today, we have all kinds of food and wine on the table; yet so many are unaware of what a piece of meat tastes like. It's like seeing heaven and…

Read More

ខ្ញុំតែងតែប្រាប់បុគ្គលិកខ្ញុំឱ្យអភិវឌ្ឍខ្លួនគេជានិច្ច ហើយខ្ញុំក៏មិនបារម្ភការណ៍ដែលពួកគេចាកចេញពីខ្ញុំដែរ ព្រោះការចាកចេញរបស់ពួកគេ គឺជាការសាយភាយ និងសាបព្រួសចំណេះដឹង ចំណេះធ្វើ ដើម្បីជួយអភិវឌ្ឍសង្គមប៉ុណ្ណោះ។

I always tell my staff to update themselves and share their knowledge. I never envy when they leave me because their leaving will only lead to spreading of knowledge that can help the whole society in return. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច…

Read More

សូមស្គាល់ខ្លួនឯងឱ្យបានច្បាស់! ស្វែងរកថាមពលពិតប្រាកដនៅក្នុងខ្លួនអ្នក ដើម្បីឆ្ពោះទៅមុខជានិច្ច។

Know yourself inside out; find out where the true energy lies within you in order to move forward. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

សូមកុំទន់ខ្សោយ ប៉ុន្តែត្រូវរឹងមាំ! សូមកុំកំសាក ប៉ុន្តែត្រូវក្លាហាន! សូមកុំអួតក្អេងក្អាង ប៉ុន្តែត្រូវតែទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់!

Don't be weak but strong! Don't be coward but brave! Don't be arrogant but humble! អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top