skip to Main Content

មនុស្សម្នាក់ៗតែងតែមានអត្តសញ្ញាណផ្ទាល់ខ្លួន។ អត្តសញ្ញាណរបស់ខ្ញុំ គឺការធ្វើការច្បាស់លាស់ ហ្មត់ចត់ មិនក្រឡាស់ពាក្យសម្ដី មិនក្បត់ឧត្តមគតិ ចុះអត្ដសញ្ញាណរបស់អ្នកវិញ?

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

សុភាសិតខ្មែរយើងពោលថា កុំហុតទឹកសម្លឹងកាក។ មានន័យថា កុំសម្រេចធ្វើអ្វីមួយដោយសម្លឹងឃើញផលប្រយោជន៍ជាធំ។ ប៉ុន្ដែចំពោះខ្ញុំក៏មានន័យផងដែរថា ធ្វើអ្វីក៏ដោយ កុំធ្វើដោយងងឹតងងុល មិនយល់ដឹងសោះ ត្រូវចេះហុតទឹកហើយហ៊ានសម្លឹងរកមើលកាកខ្លះ ដើម្បីកុំឱ្យបរាជ័យ និងចាញ់ប្រៀបគេ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

បើយើងចាប់ដៃសហការគ្នា ចរចាតាមផ្លូវអប់រំ​ សីលធម៌ យោគយល់ អនុគ្រោះ និងអធ្យាស្រ័យគ្នាទៅវិញទៅមកដោយគ្មានការកេងប្រវ័ញ្ច នោះនឹងនាំមកនូវភាពកក់កៅ្ដក្នុងភាពជាដៃគូ និងរីកចម្រើនទាំងអស់គ្នា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

តូចមិនសន្មតថាតូច ធំក៏មិនសន្មតថាធំ ពោលតូចឬធំគឺអាស្រ័យទៅលើការយកចិត្តទុកដាក់ ហ្មត់ចត់ រៀបចំផែនការច្បាស់លាស់ អនុវត្តត្រឹមត្រូវ ព្រមទាំងមានភាពក្លាហាននិងចំណេះដឹងពិតប្រាកដ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More

ការបង្កើត ឬធ្វើអ្វីមួយដែលកើតចេញពី ចំណង់ចំណូលចិត្តខ្ពស់ ចំណេះដឹងពិត ជំនាញច្បាស់លាស់ និងបទពិសោធច្រើន រមែងនាំមកនូវភាពសមប្រកប និងរីកចម្រើន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Read More
Back To Top